លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈកំពុងត្រៀមបន្តបេសកកម្មដើម្បីកុមារកម្ពុជា ទៅកាន់ តួកគី

ក្រោយវិលមកមាតុភូមិកំណើតវិញ ដើម្បីតែធ្វើតាមលក្ខខណ្ណតម្រូវរបស់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប មុននេះ លោក ទីវ តារារិទ្ធ The post លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈកំពុងត្រៀមបន្តបេសកកម្មដើម្បីកុមារកម្ពុជា ទៅកាន់ តួកគី appeared first on Kampuchea Thmey Daily.

លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈកំពុងត្រៀមបន្តបេសកកម្មដើម្បីកុមារកម្ពុជា ទៅកាន់ តួកគី

ក្រោយវិលមកមាតុភូមិកំណើតវិញ ដើម្បីតែធ្វើតាមលក្ខខណ្ណតម្រូវរបស់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប មុននេះ លោក ទីវ តារារិទ្ធ បានបញ្ជាក់ថាខ្លួនបានទៅដល់ឌូបៃហើយ ខណៈបេសកកម្មរបស់លោកនឹងត្រូវបន្តពី ប្រទេសតួកគី ។ មុនការជូនដំណឹងនៃការទៅដល់នេះ លោក ទីវ តារារិទ្ធ ទើបតែបានបង្ហាញវីដេអូឃ្លីបខ្លីមួយ ជាមួយនឹងពាក្យពេចន៍អរគុណដល់មហាជន ដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់លោក ក្នុងដំណើរបេសកកម្មដ៏វែងឆ្ងាយជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ។

លោកបានរៀបរាប់ថា “កិច្ចការងាររបស់ខ្ញុំត្រូវបានបញ្ចប់ ហើយដល់ពេលវេលាដែលត្រូវលាចាកចេញទៅកាន់ទីតាំងដើមរបស់ខ្ញុំវិញ និងបន្តបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា។ នៅលើធ្វើដំណើរដ៏សែនវែងឆ្ងាយ ខ្ញុំអាចនឹងជួបបញ្ហា និងឧបសគ្គជាច្រើនស្កេះស្កះ ប៉ុន្តែខ្ញុំដឹងថាខ្ញុំអាចធ្វើការងារទាំងអស់នេះបាន ដើម្បីកុមារកម្ពុជាជាច្រើននៅមន្ទីពេទ្យ។ សង្ឃឹមថាខ្ញុំអាចជួបអ្នកទាំងអស់គ្នាម្តងទៀត និងសូមអរគុណខ្លាំងណាស់ដែលតែងតែលើកទឹកចិត្ត និងគាំទ្រខ្ញុំ”។

ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌របស់លោកទៅកាន់ទ្វីបអឺរ៉ុប ដោយគ្រោងធ្វើដំណើរឆ្លងកាត់ ២៥ប្រទេស ខណៈបច្ចុប្បន្ន លោកបានធ្វើដំណើរឆ្លងកាត់១២ ប្រទេសហើយ។

បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ លោកបានឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើរតែមិនអាចពណ៌នាពីអារម្មណ៍ដែលខ្លួនពើបប្រទះ ដូចជា គ្រោះថ្នាក់នៅឡាវ…; សីតុណ្ហភាព -30°C ឬ -40°C…; ស្ទើរកកស្លាប់ ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ទឹកដី​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ ជា​ប្រទេស​ដែល​អសន្តិសុខ​បំផុត​លើ​ពិភពលោកជាដើម។

មិនតែប៉ុណ្ណោះ លោកក៏ជួបការលំបាកក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសនីមួយៗ ដូចជាស្ថានភាពជាក់ស្តែងកន្លងទៅថ្មីៗ លោកក៏បានប្រាប់ឱ្យសាធារណជនបានជ្រាបថា លោកបានចំណាយពេលពេញមួយខែនៅប្រទេស Emirates ធ្វើកិច្ចការជាច្រើនទន្ទឹមនឹងការដាក់ Visa Application ទៅកាន់ប្រទេសជាច្រើនដូចជា Saudi Arabia, Jordan,Seria, Turkey ហើយនិងប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែក្នុងនោះ មានឧបសគ្គជាច្រើនដែលតម្រូវឱ្យលោកត្រូវតែធ្វើមាតុភូមិនិវត្តវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយអាចបន្តដំណើរបេសកកម្មនៅប្រទេសបន្ទាប់ទៀត ទើបទាមទារឱ្យវិលមកមាតុភូមិកម្ពុជាវិញ។

តែទោះជាបែបនេះ លោកមិនបានបោះបង់បេសកកម្មរៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ ខណៈមហាជន ពិសេសថ្នាក់នាំមន្ទីរពេទ្យ បានចាត់ទុកថា នេះជាបេសកកម្មដ៏មានតម្លៃ ដែលមិនត្រឹមតែជួយដល់កុមារកម្ពុជា ថែមទាំងបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។

គួររំលឹកថា តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់ ខណៈនេះពុំមែនជាលើកទី១ឡើយសម្រាប់សកម្មភាពជិះកង់សប្បុរសធម៌របស់លោក។

តួយ៉ាង ដំណើរជិះកង់ផ្សងព្រេងដ៏វែងឆ្ងាយលើកនេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន៕

The post លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈកំពុងត្រៀមបន្តបេសកកម្មដើម្បីកុមារកម្ពុជា ទៅកាន់ តួកគី appeared first on Kampuchea Thmey Daily.