អ្នកទោស ១០នាក់ ហែកគុករត់ ចេញពីពន្ធនាគារ New Orleans នៅសហរដ្ឋអាមេរិក

បរទេស៖ អាជ្ញាធរ បាននិយាយថា អ្នកទោស ៣នាក់ទៀតក្នុងចំណោមអ្នកទោស ១០ នាក់ដែលបានរត់គេចពីគុក New Orleans នៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ត្រូវបានចាប់ខ្លួនជាថ្មីមកវិញ កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋពីរផ្សេងគ្នា បន្ទាប់ពីបានរត់គេចរយៈពេលជាងមួយសប្តាហ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសម្នាក់ត្រូវបាន ចាប់ខ្លួននៅទីក្រុង Baton Rouge រដ្ឋ Louisiana ដោយប៉ូលីសក្នុងតំបន់ និងពីរនាក់ទៀតត្រូវបានចាប់ខ្លួននៅ Walker County រដ្ឋ Texas ដោយមន្ត្រីនៅទីនោះ, នេះបើតាម ប៉ូលីសរដ្ឋ Louisiana បានបង្ហោះនៅលើវេទិកា X ។ ប៉ូលីសរដ្ឋបាននិយាយថា អ្នកទោសពីរនាក់ទៀត នៅតែរត់គេចខ្លួន។ មិន​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចេញ​ភ្លាមៗ​អំពី​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ទេ។ អាជ្ញាធរ​បាន​កំពុង​តាម​ដាន​តំបន់ New Orleans សម្រាប់​អ្នកគេចខ្លួនទាំង​នោះ បន្ទាប់​ពី​ពួក​គេ​បាន​ហែកគុកកាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា។ បុរស​ទាំង​នោះ​បាន​កន្រ្តាក់ទ្វារ​បន្ទប់​ដែល​ខូច នៅ​ក្នុង​គុក​មួយ ដោយ​ប្រជ្រៀតចូលតាម​រន្ធ​ដែលនៅ​ពី​ក្រោយ​បង្គន់ កាត់របង​លួស​បន្លា […]

អ្នកទោស ១០នាក់ ហែកគុករត់ ចេញពីពន្ធនាគារ New Orleans នៅសហរដ្ឋអាមេរិក

បរទេស៖ អាជ្ញាធរ បាននិយាយថា អ្នកទោស ៣នាក់ទៀតក្នុងចំណោមអ្នកទោស ១០ នាក់ដែលបានរត់គេចពីគុក New Orleans នៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ត្រូវបានចាប់ខ្លួនជាថ្មីមកវិញ កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋពីរផ្សេងគ្នា បន្ទាប់ពីបានរត់គេចរយៈពេលជាងមួយសប្តាហ៍។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសម្នាក់ត្រូវបាន ចាប់ខ្លួននៅទីក្រុង Baton Rouge រដ្ឋ Louisiana ដោយប៉ូលីសក្នុងតំបន់ និងពីរនាក់ទៀតត្រូវបានចាប់ខ្លួននៅ Walker County រដ្ឋ Texas ដោយមន្ត្រីនៅទីនោះ, នេះបើតាម ប៉ូលីសរដ្ឋ Louisiana បានបង្ហោះនៅលើវេទិកា X ។

ប៉ូលីសរដ្ឋបាននិយាយថា អ្នកទោសពីរនាក់ទៀត នៅតែរត់គេចខ្លួន។ មិន​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចេញ​ភ្លាមៗ​អំពី​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ទេ។

អាជ្ញាធរ​បាន​កំពុង​តាម​ដាន​តំបន់ New Orleans សម្រាប់​អ្នកគេចខ្លួនទាំង​នោះ បន្ទាប់​ពី​ពួក​គេ​បាន​ហែកគុកកាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា។ បុរស​ទាំង​នោះ​បាន​កន្រ្តាក់ទ្វារ​បន្ទប់​ដែល​ខូច នៅ​ក្នុង​គុក​មួយ ដោយ​ប្រជ្រៀតចូលតាម​រន្ធ​ដែលនៅ​ពី​ក្រោយ​បង្គន់ កាត់របង​លួស​បន្លា ហើយ​រត់​ចូល​ទៅ​ក្នុង​ទីងងឹត។

អវត្តមាន​របស់​អ្នក​ទោស​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ទេ​ រហូត​ដល់​ព្រឹក​ ។ អ្នកទាំងនោះ ដើមឡើយនៅក្នុងគុក New Orleans រង់ចាំការកាត់ទោស ឬការកាត់ទោសពីបទឧក្រិដ្ឋកម្មហឹង្សា រួមទាំងឃាតកម្មផងដែរ។

ក្រោយ​ពេល​រត់គេច​ខ្លួន បុគ្គលិក​ពន្ធនាគារ​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់ ​ពី​បទ​បិទ​ទឹក​បង្គន់ អាជ្ញាធរ​បាន​និយាយ​ថា​ បុគ្គលិក​រូបនោះបាន​ជួយ ​អ្នកទោសទាំង​នោះ​ចេញ ។ បុគ្គលិករូប​នេះ​បាន​និយាយ​ថា គាត់​ត្រូវ​បាន​អ្នក​ទោស​ម្នាក់​គំរាម​កំហែង​ប្រសិន​បើ​គាត់​មិន​ព្រម​ធ្វើ​ដូច្នេះ៕

ប្រែប្រួលៈ ណៃ តុលា