លោក យុត្ថារា ឆានី អំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នា ដើម្បីការពារទឹកដីជាតិមាតុភូមិ
អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះលោក យុត្ថារា ឆានី បានបង្ហាញអារម្មណ៍ឈឺចាប់ជាខ្លាំង ខណ:ទាហានថៃឈ្លានពានលួចប្រហារ The post លោក យុត្ថារា ឆានី អំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នា ដើម្បីការពារទឹកដីជាតិមាតុភូមិ appeared first on Kampuchea Thmey Daily.

អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះលោក យុត្ថារា ឆានី បានបង្ហាញអារម្មណ៍ឈឺចាប់ជាខ្លាំង ខណ:ទាហានថៃឈ្លានពានលួចប្រហារទាហានខ្មែរបណ្តាលឱ្យបាត់បង់ជីវិតនៅក្នុងសមរភូមិ។ ក្នុងនោះ លោកបានអំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នា ដើម្បីការពារទឹកដីជាតិមាតុភូមិពីការឈ្លានពានរបស់ចោរសៀមផងដែរ។

លោក យុត្ថារា ឆានី បានរៀបរាប់បែបនេះថា “នៅក្នុងគ្រួសារមួយដ៏ស្លូតត្រង់ ស្មោះត្រង់ហើយមិនដែលបំពានអ្នកណាក៏តែងព្យាយាមរក្សាសន្តិភាពមិត្តភាព ប៉ុន្តែបើត្រូវចោរឈ្លានពានប្រហារដល់ផ្ទះតើបងប្អូនណា ឪពុកម្តាយណាមិនខឹងមិនឈឺចាប់មិនខ្លោចផ្សា? ខ្ញុំជឿជាក់ថា ចិត្តជាឪពុកម្តាយឈឺចាប់បំផុត ប៉ុន្តែកាសម្រេចចិត្តគឺត្រូវតែមានទំនួលខុសត្រូវខ្ពស់បំផុតនិងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធិភាព”។
អតីតតារាសម្តែងរូបនេះ ស្នើថា “សូមបងប្អូនទុកចិត្តរដ្ឋាភិបាល និងកងទ័ពយើងប្រមុខដឹកនាំកាយនៅជប៉ុនតែចិត្តបេះដូងនៅព្រំដែនខ្មែរ សម្តេចតេជោបទពិសោធចាស់វស្សាមានមនោសញ្ចេតនាតែមិនស្លូតទេ យុទ្ធសាស្ត្ររាប់មិនអស់សត្រូវខ្លាចញញើតណាស់ មេទ័ពខ្មែរមេបញ្ជាការចុះផ្ទាល់អង់អាចក្លាហានយុទ្ធសាស្ត្រ បទពិសោធច្បាស់ការណ៍ ត្រូវចរចាក៏ចរចាត្រូវចូលក៏ចូលមិនចេះរុញរា”។
លោក យុត្ថារា ឆានី បន្ថែមទៀតថា “ជាបងប្អូនរួមជាតិ រួមពូជសាសន៍ រួមឈាមតែមួយ ចោរសៀមមកបំពានប្រហារដល់ផ្ទះ ខ្ញុំឈឺចាប់នឹងការប្រមាថនេះណាស់បងប្អូន ចិត្តជាកូនប្រុស បើខ្លួនខ្ញុំអាចប្តូរជីវិតឱ្យពូជចោរវិនាសបានខ្ញុំសុខចិត្តប្តូរ សូមឱ្យខ្មែរសាមគ្គី សុខសាន្តនិងឈ្នះ”៕ អត្ថបទ៖ ចាន់រ៉ា

The post លោក យុត្ថារា ឆានី អំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នា ដើម្បីការពារទឹកដីជាតិមាតុភូមិ appeared first on Kampuchea Thmey Daily.