វ៉ាត វណ្ណធុន៖ ខ្ញុំនឹងបញ្ចេញសមត្ថភាពទាំងអស់ដែលខ្ញុំមានក្នុងការប្រកួតនៅអាល្លឺម៉ង់
កីឡាករ វ៉ាត វណ្ណធុន ថាខ្លួននឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព អ្វីដែលខ្លួនមានទាំងប៉ុន្មាននឹងបញ្ចេញទាំងអស់ The post វ៉ាត វណ្ណធុន៖ ខ្ញុំនឹងបញ្ចេញសមត្ថភាពទាំងអស់ដែលខ្ញុំមានក្នុងការប្រកួតនៅអាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.

កីឡាករ វ៉ាត វណ្ណធុន ថាខ្លួននឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព អ្វីដែលខ្លួនមានទាំងប៉ុន្មាននឹងបញ្ចេញទាំងអស់នៅថ្ងៃប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្ដៅក្នុងប្រទេសអាល្លឺម៉ង់ខាងមុខនេះ។

កីឡាករ វ៉ាត វណ្ណធុន
វ៉ាត វណ្ណធុន បានឲ្យដឹងថា រូបគេបានហ្វឹកហាត់រយៈពេល ៤-៥ខែមកហើយដើម្បីត្រៀមការប្រកួតសំខាន់នៅឯប្រទេសអាល្លឺម៉ង់លើកនេះ។ នេះជាការប្រកួតធំលើកទី២ សម្រាប់រូបគេ ដូច្នេះការត្រៀមលក្ខណៈឲ្យបានល្អជារឿងសំខាន់ និងត្រូវយកចិត្តទុកដាក់។
កីឡាករឆ្នើមរបស់សហព័ន្ធវាយសីរូបនេះបន្ថែមទៀតថា រូបគេមានស្តាយលេងផ្ទាល់ខ្លួនដើម្បីត្រៀមសម្រាប់ការប្រកួតកម្រិតពិភពលោកនេះហើយ។ តែយ៉ាងណាការប្រកួតនេះអាចនឹងធ្វើឲ្យខ្លួនទទួលបាននូវបទពិសោធថ្មីៗ និងបានឃើញពីរបៀបលេង បច្ចេកទេសល្អៗរបស់អ្នកខាងប៉ែកអឺរ៉ុបបន្ថែមទៀត។

ទិដ្ឋភាពកន្លែងហ្វឹកហាត់
បញ្ជាក់ដែរថា ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះនឹងធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជានឹងបញ្ជូន ៦ប្រភេទកីឡារួមមាន គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី តេក្វាន់ដូ WT ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើនេះ។ សហព័ន្ធវាយសីបញ្ជូនកីឡាការិនី លឿង ម៉ាលីនិច្ច កីឡាករ វ៉ាត វណ្ណធុន កីឡាករ សុខ រីករាយ។ វ៉ាត វណ្ណធុន នឹងប្រកួតលើវិញ្ញាសា ១ ទល់ ១ ៕
អត្ថបទដោយ៖ នួន ស៊ីណា
The post វ៉ាត វណ្ណធុន៖ ខ្ញុំនឹងបញ្ចេញសមត្ថភាពទាំងអស់ដែលខ្ញុំមានក្នុងការប្រកួតនៅអាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.