លោក ទេព អស្នារិទ្ធ ៖ ការរាយការណ៍ព័ត៌មាន ពីសន្តិសុខជាតិ ត្រូវធ្វើឡើង ដោយប្រភពច្បាស់លាស់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានផ្តាំផ្ញើ ទៅអ្នកសារព័ត៌មានទាំងអាជីពក្តី និងមិនអាជីពត្រូវសេចក្តីរាយការណ៍ ព័ត៌មានអំពីបញ្ហាសន្តិសុខជាតិ ដោយត្រូវមានប្រភពច្បាស់លាស់ និងផ្លូវការពីក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។ ការលើកឡើង របស់លោកអ្នកនាំពាក្យ ក្រសួងព័ត៌មាននេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា មួយប្រាវរវាងកងទ័ព កម្ពុជា-ថៃប្រហែលជា១០នាទីកាលពីព្រឹកថ្ងៃ២៨ ឧសភាហើយបានបណ្តាលឲ្យកងទ័ពកម្ពុជា១រូបបានស្លាប់បាត់បង់ជីវិត ។ បន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើង ក៏មានការចេញផ្សាយព័ត៌មាន យ៉ាងព្រោងព្រាត។ ចំពោះស្ថានភាពនៃប៉ះទង្គិចគ្នានេះ លោក ទេព អស្នារិទ្ធ កាលពីថ្ងៃ២៩ ឧសភា បានផ្ញើសារទៅអ្នកព័ត៌មានថា យោងតាមច្បាប់ស្តីពី របបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយ ដល់សន្តិសុខជាតិ មហន្តរាយដល់ ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មាន ដែលមានគ្រោះថ្នាក់ ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។ ក្នុងន័យនេះការរាយការណ៍ ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មាន លើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើង ដោយផ្អែក

លោក ទេព អស្នារិទ្ធ ៖ ការរាយការណ៍ព័ត៌មាន ពីសន្តិសុខជាតិ ត្រូវធ្វើឡើង ដោយប្រភពច្បាស់លាស់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានផ្តាំផ្ញើ ទៅអ្នកសារព័ត៌មានទាំងអាជីពក្តី និងមិនអាជីពត្រូវសេចក្តីរាយការណ៍ ព័ត៌មានអំពីបញ្ហាសន្តិសុខជាតិ ដោយត្រូវមានប្រភពច្បាស់លាស់ និងផ្លូវការពីក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។

ការលើកឡើង របស់លោកអ្នកនាំពាក្យ ក្រសួងព័ត៌មាននេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា មួយប្រាវរវាងកងទ័ព កម្ពុជា-ថៃប្រហែលជា១០នាទីកាលពីព្រឹកថ្ងៃ២៨ ឧសភាហើយបានបណ្តាលឲ្យកងទ័ពកម្ពុជា១រូបបានស្លាប់បាត់បង់ជីវិត ។ បន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើង ក៏មានការចេញផ្សាយព័ត៌មាន យ៉ាងព្រោងព្រាត។

ចំពោះស្ថានភាពនៃប៉ះទង្គិចគ្នានេះ លោក ទេព អស្នារិទ្ធ កាលពីថ្ងៃ២៩ ឧសភា បានផ្ញើសារទៅអ្នកព័ត៌មានថា យោងតាមច្បាប់ស្តីពី របបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយ ដល់សន្តិសុខជាតិ មហន្តរាយដល់ ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មាន ដែលមានគ្រោះថ្នាក់ ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។ ក្នុងន័យនេះការរាយការណ៍ ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មាន លើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើង ដោយផ្អែកលើនិងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។

លោកបន្ថែមថា ដូច្នេះការរាយការណ៍លើប្រធានបទសន្តិសុខជាតិ ត្រូវឈរលើមូលដ្ឋាននៃភាពច្បាស់លាស់ ផ្តល់ព័ត៌មានមានភាពប្រកដប្រជា មានក្រមសីលធម៌ ត្រឹមត្រូវ ហើយត្រូវព្យាយាមសហការស្វែង រកការបញ្ជាក់និងផ្តល់ ព័ត៌មានពីក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាភាពអាចជឿ ទុកចិត្តបានសម្រាប់សាធារណៈជន និងធានាថាមិនបង្កបញ្ហាដល់ប្រជាជន សង្គមជាតិ តែត្រូវចូលរួមបញ្ចៀសរាល់ហានិភ័យ នានាដែលអាចបង្កឲ្យមាន ទំនាស់ទាំងផ្ទៃក្នុងប្រទេស ឬជាមួយប្រទេសដទៃ ដែលត្រូវរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

ចេញពីព្រឹត្តិការណ៍ថ្មីៗនេះ (ប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ) លោកផ្តាំថា អ្នកសារព័ត៌មានគ្រប់រូប ត្រូវដើរ តួនាទីសំខាន់ក្នុងការធានាថា ការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនបង្កឲ្យមានការភាន់ច្រឡំជាសាធារណៈ ដោយសារការផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនបានស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធនោះ។

អ្នកនាំពាក្យក្រសួងក៏បានអំពាវនាវ ដល់អ្នកសារព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម ត្រូវបង្កើនការទទួល ខុសត្រូវក្នុង ការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ ខ្ជាប់នូវក្រមសីល ធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកា ទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជននិងត្រូវបង្កើន ការប្រុងប្រយ័ត្នខ្ពស់ នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលប៉ះពាល់ដែលអាចកើតមានឡើង និងផលវិបាកក្នុងរយៈពេលវែងចេញពីការរាយការណ៍៕