កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
នគរបាលការពារព្រំដែនគោក បន្ដចុះល្បាតជាជាប់ប្រចាំនៅតាមព្រំដែន ដើម្បីរក្សា និងការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ The post កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.

កម្លាំងនគរបាលការពារព្រំដែនគោក បានបន្ដចុះល្បាតជាជាប់ប្រចាំនៅតាមព្រំដែន ដើម្បីរក្សា និងការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បើទោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ហាក់ស្ងប់ស្ងាត់ក៏ដោយ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងលេខ៩០៥ សហការជាមួយកម្លាំងយោធា បានបន្តចុះល្បាត ដើម្បីរក្សាការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា និងថៃ។

ប្រតិបត្តិការចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខទាំង២ សហការជាមួយកម្លាំងយោធា អនុវត្តជារៀងរាល់ថ្ងៃ ហើយស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ សភាពការស្ងប់ស្ងាត់ និងសន្តិសុខល្អ គ្មានករណី ឬសភាពការអ្វីគួរឱ្យកត់សម្គាល់ឡើយ៕

The post កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.