ក្រុមបះបោរនៅខេត្តភាគខាងត្បូងថៃបំផ្ទុះគ្រាប់​បែក​របួសមនុស្សពីរនាក់

ក្រុមបះបោរបំផ្ទុះគ្រាប់បែកតាមដងផ្លូវក្នុងស្រុកមួយក្នុង ខេត្ត​ Yala បណ្ដាលឲ្យ វិស្វករពីនាក់រងរបួស កាលពីថ្ងៃពុធ ស្របពេលរដ្ឋាភិបាលថៃរឹតបន្តឹង... The post ក្រុមបះបោរនៅខេត្តភាគខាងត្បូងថៃបំផ្ទុះគ្រាប់​បែក​របួសមនុស្សពីរនាក់ appeared first on Kampuchea Thmey Daily.

ក្រុមបះបោរនៅខេត្តភាគខាងត្បូងថៃបំផ្ទុះគ្រាប់​បែក​របួសមនុស្សពីរនាក់

ក្រុមបះបោរបំផ្ទុះគ្រាប់បែកតាមដងផ្លូវក្នុងស្រុកមួយក្នុង ខេត្ត​ Yala បណ្ដាលឲ្យ វិស្វករពីនាក់រងរបួស កាលពីថ្ងៃពុធ ស្របពេលរដ្ឋាភិបាលថៃរឹតបន្តឹងសន្តិសុខនៅតាមខេត្តភាគខាងត្បូងថៃដោយសារអំពើហិង្សាកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែឧសភានេះ។

(រូបភាព៖ Bangkok Post)

គ្រាប់បែកនេះបានផ្ទុះនៅលើផ្លូវតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ Kotortuera ស្រុក Raman នៅម៉ោងប្រហែល ៥ល្ងាច ខណៈដែលក្បួនរថយន្តចំនួន ៥ គ្រឿងដឹកទាហាន ២១នាក់កំពុងឆ្លងកាត់។ ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការ​បូម​ខ្សាច់​ប្រឡាយ​នៅ​ភូមិ​មួយ​ផ្សេង​ទៀត។

ហេតុការណ៍នេះបាន បណ្តាល​ឲ្យ​វិស្វករយោធា​២​នាក់​រង​របួស ម្នាក់រង​របួស​ត្រចៀកនិងម្នាក់ទៀត រង​របួស​ដើមទ្រូង និង​ចិញ្ចើម និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Raman។

ប៉ូលិស​បាន​ជឿ​ថា ការ​វាយ​ប្រហារ​នេះ​អាច​ជា​ស្នាដៃ​របស់​ក្រុម​បះបោរ​ដែល​ចង់​បង្កើត​ភាព​ចលាចល ខណៈឧប្បត្តិហេតុ​ហិង្សា​បាន​និង​កំពុង​កើន​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​ដូចជាខេត្ត Narathiwat, Pattani និង Yalaជា​កន្លែង​ដែល​ក្រុម​បំបែក​ខ្លួន​ស្វែង​រកឯករាជ្យភាព​កាន់​តែ​ខ្លាំង​ចំពោះតំបន់​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម។

កាលពីសប្តាហ៍មុនមនុស្ស ០៤ នាក់ រួមទាំងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និងស្ត្រីពិការភ្នែកអាយុ៧៦ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងនៅក្នុងស្រុក Tak Bai និង Chanae ក្នុងខេត្ត Narathiwat ។ មនុស្សជាង ៧,០០០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ២០០៤ ដោយសារការបះបោរបានចាប់ផ្តើមឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ៕

(រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមបះបោរនៅខេត្តភាគខាងត្បូងថៃបំផ្ទុះគ្រាប់​បែក​របួសមនុស្សពីរនាក់ appeared first on Kampuchea Thmey Daily.