នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព

ម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ ពិសេស​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅបរទេស​ទាំង​អស់បន្ត​បម្រើ​សេវា​ជូន​ដល់​ពលរដ្ឋដោយ​គ្មាន​ការ​រើសអើង ទោះ​បីមាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​គាំទ្រ​រដ្ឋាភិបាល​ក្ដី។ The post នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ ពិសេស​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅបរទេស​ទាំង​អស់បន្ត​បម្រើ​សេវា​ជូន​ដល់​ពលរដ្ឋដោយ​គ្មាន​ការ​រើសអើង ទោះ​បីមាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​គាំទ្រ​រដ្ឋាភិបាល​ក្ដី។ នេះ​បើតាម​ប្រសាសន៍​របស់​សម្ដេច​ធិបតីក្នុង​ពីធី​ជួប​ជុំ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១ពាន់​៦០០នាក់​នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

ថ្លែង​ក្នុង​ពិធី​នោះ​សម្ដច​ធិបតី​ថា​សម្ដេច​ទើបដឹង​ថា​មាន​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​តែសម្ដេចពុំ​មាន​ពេល​រវល់​នឹង​ពួកគេ​ទេ ការងារ​ធំ​គឺ​ការ​ទាញ​យក​ប្រយោជន៍​ជាតិ​ឱ្យ​បាន​ខ្ពសល់​បំផុត​ក្នុង​ដំណើរទស្សនកិច្ច​របស់​សម្ដេចនៅជប៉ុនពេល​នេះ។ ជាមួយ​គ្នា​នោះ​សម្ដេច​ក៏បាន​ណែ​នាំ​ដល់​ឯកអគ្គរាជទូត​ខ្មែរប្រចាំ​ប្រទេស​ជប៉ុនត្រូវ​ធ្វើ​ការ​បម្រើ​សេវា​ជូន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដោយ​គ្មាន​ការ​រើស​អើង​ផងដែរ​។

សម្ដេច​ថា៖ «មិន​ថា​ប្រជាជន​ខ្មែរ​រស់​នៅ​ទៅ​ណា​យើង​ត្រូវ​តែ​ខិត​ខំយក​ចិត្ត​ទុកដាក់​បម្រើ​បងប្អូន​ឱ្យ​អស់ពី​លទ្ធភាព​នេះ​គឺ​ជា​គោលនយោបាយ​របស់​យើង។ ទោះបី​ជា​បងប្អូន​ជេរ​មិន​សប្បាយ​ចិត្ត​រិះគន់​វាយ​ប្រហារ​ ត្រូវ​ការ​ប៉ាស្ព័រ​ត្រូវ​ការ​ពន្យា​រ​(ប៉ាស្ព័រ​)បងប្អូន​មក​ពួក​យើង​នៅ​តែ​ធ្វើ​ឱ្យ​ដដែល។ បើ​ប្អូន​មាន​ទឹក​ចិត្ត​ចេញ​ទៅ​វិញក៏​ឈប់​ជេរ​ តែ​បើ​ចង់​ជេរ​ក៏​ជេរ​ទៀត​ទៅនេះ​សម្រាប់​បងប្អូន តែសម្រាប់​យើង​គឺ​គ្មាន​ការ​រើស​អើង​ក្នុង​ការ​ផ្ដល់​សេវា»។

គួរឱ្យ​ដឹង​ផងដែរថាតាមរបាយការណ៍​របស់​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅប្រទេស​នេះ​ជាង​៣ម៉ឺននាក់​។ សម្ដេច​ធិបតីបាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​នូវ​អត្តសញ្ញាន​ល្អ​របស់​កម្ពុជា​ដើម្បី​បង្ហាញដល់​បរទេស​ដែល​នេះ​ក៏​ជា​ការ​រួម​ចំណែក​មួយ​របស់​ពលរដ្ឋ​ជួយ​ដល់​ជាតិ​មាតុភូមិ​ផងដែរ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍  ​

The post នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព appeared first on Kampuchea Thmey Daily.