មន្រ្តីអប់រំកម្ពុជាចំនួន ៣០ រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអប់រំឌីជីថលនៅប្រទេសចិន

វគ្គបណ្តុះបណ្តាលនេះនឹងឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យក វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះ ក្នុងចំណោម The post មន្រ្តីអប់រំកម្ពុជាចំនួន ៣០ រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអប់រំឌីជីថលនៅប្រទេសចិន appeared first on Kampuchea Thmey Daily.

មន្រ្តីអប់រំកម្ពុជាចំនួន ៣០ រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអប់រំឌីជីថលនៅប្រទេសចិន

មន្ត្រីអប់រំ និងគ្រូបង្រៀនកម្ពុជាសរុបចំនួន ៣០រូប ត្រូវបានបញ្ជូនឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មការអប់រំឌីជីថលសម្រាប់កម្ពុជា ដែលត្រូវបានរៀបចំដោយសាកលវិទ្យាល័យ Zhejiang Normal ក្រោមការឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ០៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងស្តីពី សមិទ្ធិផលនៃការអភិវឌ្ឍឌីជីថល បច្ចេកវិទ្យា នៅប្រទេសចិន ការស្វែងយល់ស៊ីជម្រៅកិច្ចសហការប្រតិបត្តិការ និងការលើកកម្ពស់ចំណងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ពិធីបើកវគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ជ័យ សិទ្ធិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល លោក Li Sheng សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ Zhejiang Normal ។

ក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក Li Sheng បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិក្ខាកាមកម្ពុជា ហើយសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះនឹងផ្តល់បទពិសោធន៍ស្ដីពីកំណែទម្រង់ឌីជីថលនីយកម្មការអប់រំដល់សិក្ខាកាមកម្ពុជា។ លោកបញ្ជាក់ថា៖«កម្មវិធីបណ្ដុះបណ្ដាលនឹងបង្ហាញពីសមិទ្ធិផលក្នុងវិស័យសេដ្ឋកិច្ច សង្គម ការអប់រំ និងវប្បធម៌ ជាពិសេសសមិទ្ធិផលនៃការកសាងឌីជីថលនីយកម្ម នៃការអប់រំរបស់ប្រទេសចិន»។

លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់វេទិកាបណ្តុះបណ្តាលនេះ ដើម្បីពិភាក្សា ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ បង្កើតទំនាក់ទំនងមិត្តភាពយ៉ាងស៊ីជម្រៅ និងរួមគ្នាស្វែងរកផ្លូវប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្លាស់ប្តូរការអប់រំឌីជីថល។

លោក Li Sheng បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន បានឈានមុខគេក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ លោកថា ក្នុងឱកាស​ប្រវត្តិសាស្ត្រនេះ កម្ពុជា-ចិន គួរប្រកាន់ខ្ជាប់នូវគោលការណ៍នៃការកសាងរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងសហការគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍការអប់រំឌីជីថល និងកសាងសហគមន៍អប់រំក្នុងយុគសម័យឌីជីថល។

ជាមួយគ្នានោះ លោក ជ័យ សិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ដោយលើកឡើងថាវាពិតជាមានសារៈសំខាន់សម្រាប់អភិវឌ្ឍសមត្ថភាពសិក្ខាកាម ដោយចាត់ទុកថាវគ្គបណ្តុះបណ្តាលនេះនឹងឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យក វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ ។

បន្ថែមពីនេះ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន មន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ហើយវគ្គបណ្តុះបណ្តាលនេះនឹងចូលរួមក្នុងការរឹតចំណងមេត្រីភាពរវាងកម្ពុជា និងចិន ឱ្យបានកាន់តែរឹងមាំស៊ីជម្រៅថែមទៀត៕

The post មន្រ្តីអប់រំកម្ពុជាចំនួន ៣០ រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអប់រំឌីជីថលនៅប្រទេសចិន appeared first on Kampuchea Thmey Daily.