លោក Trump អះអាងថាមេដឹកនាំចិនលោក Xi បានស្នើសុំលោកអញ្ជើញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សមភាគីចិនរបស់លោក Xi Jinping បានអញ្ជើញគាត់ទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ ការសន្ទនារយៈពេល៩០នាទីដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ក្រោយមកត្រូវបានបញ្ជាក់ដោយលោក Trump នៅលើ Truth Social ផង។ មេដឹកនាំសហរដ្ឋអាមេរិកបានពណ៌នាថាវាជា ការហៅទូរស័ព្ទដ៏មានផ្លែផ្កាហើយ ដែលផ្តោតលើ ស្ទើរតែទាំងស្រុងទៅតែលើពាណិជ្ជកម្មប៉ុណ្ណោះ។ លោក Trump បាននិយាយថាលោក Xi បានអញ្ជើញគាត់ដោយផ្ទាល់និងស្ត្រីទីមួយលោកស្រី Melania Trump ឱ្យបំពេញទស្សនកិច្ចនៅប្រទេសចិនហើយគាត់បានសរសេរថា ៖ក្នុងនាមជាប្រធាននៃប្រជាជាតិដ៏អស្ចារ្យទាំងពីរ នេះគឺជាអ្វីដែលយើងទាំងពីរទន្ទឹងរង់ចាំធ្វើជាយូរមកហើយ ។ លោក Trump បានធ្វើទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយទៅកាន់ទីក្រុងប៉េកាំងក្នុងខែវិច្ឆិកា ឆ្នាំ២០១៧មកម្ល៉េះ ពោលគឺតិចជាងមួយឆ្នាំក្នុងអាណត្តិដំបូងរបស់គាត់។ លោក Xi បានធ្វើដំណើរចុងក្រោយទៅកាន់សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ស

លោក Trump អះអាងថាមេដឹកនាំចិនលោក Xi បានស្នើសុំលោកអញ្ជើញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សមភាគីចិនរបស់លោក Xi Jinping បានអញ្ជើញគាត់ទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

ការសន្ទនារយៈពេល៩០នាទីដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ក្រោយមកត្រូវបានបញ្ជាក់ដោយលោក Trump នៅលើ Truth Social ផង។ មេដឹកនាំសហរដ្ឋអាមេរិកបានពណ៌នាថាវាជា ការហៅទូរស័ព្ទដ៏មានផ្លែផ្កាហើយ ដែលផ្តោតលើ ស្ទើរតែទាំងស្រុងទៅតែលើពាណិជ្ជកម្មប៉ុណ្ណោះ។

លោក Trump បាននិយាយថាលោក Xi បានអញ្ជើញគាត់ដោយផ្ទាល់និងស្ត្រីទីមួយលោកស្រី Melania Trump ឱ្យបំពេញទស្សនកិច្ចនៅប្រទេសចិនហើយគាត់បានសរសេរថា ៖ក្នុងនាមជាប្រធាននៃប្រជាជាតិដ៏អស្ចារ្យទាំងពីរ នេះគឺជាអ្វីដែលយើងទាំងពីរទន្ទឹងរង់ចាំធ្វើជាយូរមកហើយ ។

លោក Trump បានធ្វើទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយទៅកាន់ទីក្រុងប៉េកាំងក្នុងខែវិច្ឆិកា ឆ្នាំ២០១៧មកម្ល៉េះ ពោលគឺតិចជាងមួយឆ្នាំក្នុងអាណត្តិដំបូងរបស់គាត់។ លោក Xi បានធ្វើដំណើរចុងក្រោយទៅកាន់សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់កិច្ចប្រជុំកំពូលពាណិជ្ជកម្ម ប៉ុន្តែការទទួលស្វាគមន៍ថ្នាក់រដ្ឋថ្មីបំផុតរបស់លោកគឺនៅក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Barack Obama នាពេលនោះ។

គួរឲ្យដឹងដែរថាការសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍បានកត់សម្គាល់ការសន្ទនាដោយផ្ទាល់ដែលគេស្គាល់ជាលើកដំបូងរវាងលោក Xi និង Trump ចាប់តាំងពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមាន ហើយមានគោលបំណងធ្វើឱ្យទំនាក់ទំនងមានស្ថេរភាពបន្ទាប់ពីលោក Trump គ្រប់គ្រងជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិនកាលពីដើមឆ្នាំនេះ៕

ប្រែសម្រួល៖ ស៊ុនលី