​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​

​យោធាមីយ៉ាន់ម៉ា​ក្បែរព្រំដែនថៃបាក់​ទ័ព​ ក្នុង​ចំណោម​ទាហាន​ទាំង​​ ៦២​នាក់​ដែលបាក់​ទ័ពនោះ​ មាន​របួស​១១​នាក់ របួសធ្ងន់​៤​នាក់ ព្រមទាំង​មានការអះអាងថា​ ទាហាន​១៨​នាក់​ក្នុង​ចំណោម​​កងកម្លាំង​​របស់​ពួក​គេ​ត្រូវ​បាន​គេ​សម្លាប់។ The post ​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​ appeared first on Kampuchea Thmey Daily.

​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​

ទាហានរដ្ឋាភិបាល​របប​សឹក​មីយ៉ាន់ម៉ាចំនួន ៦២​នាក់បាន​បាក់​ទ័ព​រត់ភៀសខ្លួន​ចូលទឹកដី​ថៃ ពីក្រុម​តស៊ូ​​​ជនជាតិ​ការ៉ែន​ Karen នៅ​ជាប់​ព្រំដែន​ថៃ។ យោង​បណ្តាញសង្គម​​សារ​ព័ត៌មានថៃ​ ​Khaosod

រូបភាព​យោធា​មីយ៉ាន់ម៉ា​បាក់ទ័ព​រត់ចូលទឹកដីថៃ។​ Khaosod

​​ទាហានរបស់​របបសឹក​មីយ៉ាន់ម៉ា​ន​ទាំងនោះ​ ត្រូវបានអនុញ្ញាតឱ្យឆ្លងចូលទៅផ្នែកខាង​ព្រំដែន​​​ទឹកដី​ថៃ ដើម្បីស្វែងរក​ជន​ភៀស​ខ្លួន ហើយត្រូវបានដកហូតអាវុធកាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពី​​​បន្ទាយ​​​យោធា​របស់ពួកគេនៅជិតព្រំដែនថៃក្នុងស្រុក Phop Phra ខេត្ត Tak នៅ​ទឹកដី​មីយ៉ាន់ម៉ា​ ត្រូវបានកងកម្លាំងសហ​ភាពរួបរួម​ជាតិការ៉ែន (KNU) និង កងទ័ពរំដោះជាតិការ៉េន (KNLA)កាន់កាប់។

ក្នុង​ចំណោម​ទាហាន​ទាំង​​ ​៦២​នាក់ មាន​របួស​១១​នាក់ របួសធ្ងន់​៤​នាក់ ។ ពួក​គេ​បាន​និយាយ​ថា មនុស្ស​១៨​នាក់​ក្នុង​ចំណោម​​កងកម្លាំង​​របស់​ពួក​គេ​ត្រូវ​បាន​គេ​សម្លាប់។

សហភាពជាតិការ៉ែន (KNU) និងសម្ព័ន្ធមិត្តរបស់ខ្លួន តាមសេចក្តីរាយការណ៍ បានរឹបអូសយកមូលដ្ឋានយោធាមួយ នៅជិតព្រំដែនថៃ ក្នុងរដ្ឋការ៉ែន​កាល​ពី​៤ថ្ងៃ​មុន​ផងដែរ​។ យោង​សារព័ត៌ាមាន មីយ៉ាន់​ម៉ា irrawaddy ដែលបានផ្សាយ​កាល​ថ្ងៃទី​​២០ឧស​​ភា​។

កងទ័ពរំដោះជាតិ Karen (KNLA) ដែលជាស្លាបប្រដាប់អាវុធរបស់ KNU និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមយកមូលដ្ឋាន Maw Phoe Kay នៅ Paingkyon ស្រុក Hpa-an កាលពីថ្ងៃចន្ទ​សប្តាហ៍​នេះ​​។

KNLA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Karen ថា ទាហានរបបនេះបានបោះបង់ចោលបន្ទាយ​ ហើយប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាទាហាន ២៧នាក់បានឆ្លងទន្លេ Moei ចូលទៅក្នុងប្រទេសថៃ៕

ដោយ រ៉ាន់ រើយ

ការ​ង្រមូលផ្តុំទាហានបាក់ទ័ព​របស់​មីយ៉ាន់ម៉ា​នៅទឹកដីថៃ​នៅថ្ងៃសៅរ៍​នេះ​។ Khaosod

The post ​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​ appeared first on Kampuchea Thmey Daily.