ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ស្ទឹងសៀមរាបមិនមែនជា​ស្ទឹងកើត​ពី​ធម្មជាតិនោះទេ គឺឆ្លងកាត់​ការ​ជីកដោយមនុស្ស....... The post ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ appeared first on Kampuchea Thmey Daily.

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ស្ទឹងសៀមរាបមិនមែនជា​ស្ទឹងកើត​ពី​ធម្មជាតិនោះទេ គឺឆ្លងកាត់​ការ​ជីកដោយមនុស្សកាលជំនាន់សម័យ​អាណាចក្រខ្មែរ។ នេះបើតាមការបញ្ជាក់អះអាង​របស់លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា។

ប្រវត្តិ​នៃ​ស្ទឹង​សិប្បនិមិត្តនេះ​បាន​ឆ្លង​កាត់​ការ​ជីក​ដោយ​បុព្វបុរស​ខ្មែរ ដើម្បី​រំដោះ​ទឹកជន់លិចក្រុង​អង្គរ។

បើតាមអ្នក​ជំនាញ​រូបនេះ ស្ទឹងសៀមរាប​​ហូរត្រង់​ចុះ​ពី​ភ្នំគូលែន ដែលស្ទឹង​នេះ​មាន​សារសំខាន់​ដើម្បី​បង្វែរ​ទឹកពីក្រុង​អង្គរ ហូរ​ចាក់ទៅ​បឹងទន្លេសាប។

បន្ថែមពីនេះ ស្ទឹងដែល​បន្សល់ទុកជា​មរតក​​​ពីសម័យបុរាណនេះ ​ក៏ត្រូវ​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ បន្ថែមការ​ប្រើប្រាស់​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​​គោក​សម្រាប់​ពលរដ្ឋ​រស់នៅ​ទី​ក្រុង​អង្គរ​៕

The post ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ appeared first on Kampuchea Thmey Daily.