ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន

លោក ភីរ៉ាមី បាននិយាយថា ផ្លូវហាយវ៉េនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មរវាងប្រទេសថៃ និងវៀតណាម The post ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន appeared first on Kampuchea Thmey Daily.

ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន

ប្រទេសឡាវចាប់ផ្ដើមធ្វើគម្រោងផ្លូវហាយវ៉េពាណិជ្ជកម្ម R12 ដែលតភ្ជាប់ថៃ និងវៀតណាម​តាមរយៈឡាវ ហើយក៏ជាច្រករបៀបពាណិជ្ជកម្ម​ថ្មីពីថៃ ទៅចិន​ផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) លោក ភីរ៉ាមី វុឌ្ធីធនីធីរ៉ាក់ (Peerames Vudthitornetiraks) បាន​ឱ្យដឹងថា R12 ចាប់ផ្តើមនៅក្រុង Thakhek នៃខេត្តឡាវ Khammouane ​ត្រង់ចំណុចប្រសព្វជាមួយផ្លូវហាយវ៉េ ​ R13 ដែលមានចម្ងាយប្រហែល ១៧ គីឡូម៉ែត្រ ពី​ច្រកព្រំដែនខេត្ត Nakhon Phanom របស់ប្រទេសថៃ។ ​វារត់កាត់ប្រទេសឡាវ និងបញ្ចប់នៅច្រកព្រំដែន Cha Lo នៃ​ខេត្តវៀតណាម Quang Binh ​​ក្នុងចម្ងាយសរុប ១៤៧ គីឡូម៉ែត្រ ​ដែល​បង្កើតជាផ្នែកដ៏សំខាន់មួយនៃបណ្តាញផ្លូវហាយវ៉េអាស៊ី។

លោក ភីរ៉ាមី បាននិយាយថា ផ្លូវហាយវ៉េនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មរវាងប្រទេសថៃ និងវៀតណាម ខណៈ​បម្រើជាផ្លូវមួយផ្សេងទៀតសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ជាមួយ​ចិន។

R12 ត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរដោយរថយន្តពីខេត្ត Nakhon Phanom ទៅកាន់ប្រទេសវៀតណាម ពី​ ១០ ម៉ោង (នាពេលបច្ចុប្បន្ន) មកនៅត្រឹម ៤ ម៉ោង។ ​លោក ភីរ៉ាមី បាននិយាយថា ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន ផ្លូវហាយវ៉េនេះ​នឹងរួមចំណែក ១,៥១ ប៊ីលាន​បាត ដល់ ​GDP ​ថៃ​ ហើយបន្តកើនឡើងជាបន្តបន្ទាប់។

ប្រធាន NEDA ដដែល​ បាននិយាយថា Neda នឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់រដ្ឋាភិបាលឡាវ ក្នុងអត្រា ១,៧៥ ភាគរយ ​/ឆ្នាំ ​ក្នុងទំហំទឹកប្រាក់ ១,៧៤ ប៊ីលាន​បាត (ជិត ៥០ លាន​ដុល្លារ) សម្រាប់ការកសាង​ផ្លូវ។ ​រយៈពេលសងត្រលប់គឺ ៣០ ឆ្នាំ រួមទាំងរយៈពេលអនុគ្រោះ ៧ ឆ្នាំ។

ការ​សាងសង់​ផ្លូវ​នេះ ត្រូវបាន​ព្យាករ​ថា​នឹង​ចាប់​ផ្តើម​នៅ​ក្រោយ​រដូវ​វស្សាឆ្នាំនេះ ដោយ​ប្រើ​ពេល​ប្រហែល ៣០ ខែ។ ការសាងសង់រួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវ​ឱ្យ​ស្រប​តាមស្តង់ដារផ្លូវអាស៊ី ធ្វើឱ្យប្រសើរឡើងនូវបរិក្ខារត្រួតពិនិត្យព្រំដែន អគារការិយាល័យ ស្ថានីយ៍ផ្ទេរទំនិញ ទីធ្លាស្តុកទំនិញ បរិក្ខារសាធារណៈ និងបរិក្ខារប្រើប្រាស់នៅតាមព្រំដែន។ គម្រោងក៏រួមបញ្ចូលផងដែរនូវស្ថាបនាភ្លើងបំភ្លឺ​ផ្លូវប្រសព្វក្នុងសហគមន៍ បំពាក់ឧបករណ៍សុវត្ថិភាព​នៅកន្លែងគ្រោះថ្នាក់ ​និងបង្កើតកន្លែងទេសចរណ៍​ជាដើម៕

The post ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន appeared first on Kampuchea Thmey Daily.