បាក់ស្ពាន នៅភាគឦសាន ទីក្រុងប៉េកាំង របស់ចិន ដោយសារតែភ្លើងឆេះ

បរទេស៖ យោងតាមអាជ្ញាធរ និងរូបភាពដែលផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ស្ពានមួយ ស្ថិតនៅក្នុងសង្កាត់ Shunyi ភាគឦសាននៃទីក្រុងប៉េកាំង ប្រទេសចិន បានបាក់រលំ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះរចនាសម្ព័ន្ធរបស់ស្ពាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មការដឹកជញ្ជូនក្រុងប៉េកាំង បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវបានរាយការណ៍នៅលើស្ពាននេះទេ ហើយស្ពានក៏ត្រូវបានបិទចរាចរណ៍ផងដែរ។ គណៈកម្មការបានឲ្យដឹងថា ស្ពានឆ្លងទន្លេ Chaobai បានរងការខូចខាតបន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅព្រឹកមិញ។ ក្រោយមកភ្លើងត្រូវបានរលត់ទៅវិញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។ ការចូលទៅកាន់ស្ពានត្រូវបានបិទទាំងសងខាង ហើយចរាចរណ៍ត្រូវបានប្តូរទិស។ វីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្ហាញពីផ្សែងពណ៌ប្រផេះចេញពីចំហៀងស្ពាន។ រថយន្តប៉ូលិសត្រូវបានគេមើលឃើញបិទផ្លូវចូល ទៅកាន់ស្ពានដោយមានរថយន្តពន្លត់អគ្គិភ័យនៅក្បែរនោះ ៕ ប្រែសម្រួលៈ ណៃ តុលា

បាក់ស្ពាន នៅភាគឦសាន ទីក្រុងប៉េកាំង របស់ចិន ដោយសារតែភ្លើងឆេះ

បរទេស៖ យោងតាមអាជ្ញាធរ និងរូបភាពដែលផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ស្ពានមួយ ស្ថិតនៅក្នុងសង្កាត់ Shunyi ភាគឦសាននៃទីក្រុងប៉េកាំង ប្រទេសចិន បានបាក់រលំ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះរចនាសម្ព័ន្ធរបស់ស្ពាន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មការដឹកជញ្ជូនក្រុងប៉េកាំង បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវបានរាយការណ៍នៅលើស្ពាននេះទេ ហើយស្ពានក៏ត្រូវបានបិទចរាចរណ៍ផងដែរ។

គណៈកម្មការបានឲ្យដឹងថា ស្ពានឆ្លងទន្លេ Chaobai បានរងការខូចខាតបន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅព្រឹកមិញ។ ក្រោយមកភ្លើងត្រូវបានរលត់ទៅវិញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

ការចូលទៅកាន់ស្ពានត្រូវបានបិទទាំងសងខាង ហើយចរាចរណ៍ត្រូវបានប្តូរទិស។ វីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្ហាញពីផ្សែងពណ៌ប្រផេះចេញពីចំហៀងស្ពាន។ រថយន្តប៉ូលិសត្រូវបានគេមើលឃើញបិទផ្លូវចូល ទៅកាន់ស្ពានដោយមានរថយន្តពន្លត់អគ្គិភ័យនៅក្បែរនោះ ៕

ប្រែសម្រួលៈ ណៃ តុលា