រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចេញការព្រមានយ៉ាងខ្លាំងៗ​ចំពោះអ៊ុយក្រែន ដោយបញ្ជាក់ថា ការរស់រានមានជីវិតរបស់... The post រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចេញការព្រមានយ៉ាងខ្លាំងៗ​ចំពោះអ៊ុយក្រែន ដោយបញ្ជាក់ថា ការរស់រានមានជីវិតរបស់​ក្រុង​កៀវមិនអាចធានាបានឡើយ បើអ៊ុយក្រែន​បើកការវាយប្រហារលើទីក្រុងមូស្គូ ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជម្នះ​៩​ឧសភាខាងមុខ។

លោក Dmitry Medvedev (រូបថត៖ Reuters)

លោក Medvedev បានប្រកាសនៅលើ​បណ្ដាញ​សង្គម​តេឡេក្រាម​​​​កាល​ពី​ថ្ងៃ​ទី​​៣​​ឧសភា​ ដោយឆ្លើយតបទៅនឹងការ​លើក​ឡើង​របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទាក់ទងនឹងសុវត្ថិភាពរបស់ឥស្សរជនបរទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុងមូស្គូថា៖ «ប្រសិនបើមានការបង្កហេតុពិតប្រាកដនៅថ្ងៃទី៩​ខែឧសភា គ្មាននរណាម្នាក់អាចធានាថាទីក្រុង​កៀវ​នឹងរស់រានមានជីវិតដល់ថ្ងៃទី​១០​ខែឧសភានោះទេ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់​ជា​ឯកតោភាគី​រយៈពេលបីថ្ងៃ​រាប់​ចាប់​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១០​ខែឧសភា ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ដើម្បីប្រារព្ធខួបលើកទី​៨០ នៃជ័យជម្នះ​របស់សហភាពសូវៀត និងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទីពីរ។

យ៉ាង​ណា​មិញ លោក ហ្សេលេនស្គី បាននិយាយ​ថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មេដឹកនាំអន្តរជាតិដែល​ចូលរួម​ក្នុង​ទីក្រុងមូស្គូសម្រាប់ក្បួនដង្ហែទិវាជ័យជម្នះ​​នេះ​ឡើយ។ លោក​ប្រាប់​ថា៖ «យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក ដូច្នេះហើយយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នក​ទេ»។

លោក Medvedev បានច្រានចោលការអត្ថាធិប្បាយរបស់​លោក​ ហ្សេលេនស្គី ហើយ​ថា​វា​ជា«ការបង្កហេតុដោយពាក្យសម្ដី» និង​បាន​សង្កត់ធ្ងន់ថា គ្មាននរណាម្នាក់បានស្នើសុំការធានាសន្តិសុខពីអ៊ុយក្រែនសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី​៩​ខែឧសភានោះទេ។ លោក​បាន​ព្រមាន​ថា ការ​វាយ​ប្រហារ​ណា​មួយ​របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ជ័យជម្នះ​នឹង​នាំ​​ឲ្យ​​មាន​ការ​សងសឹក​យ៉ាង​ធ្ងន់ធ្ងរ​មិនខាន៕

ដោយ៖ ឈាង

The post រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ appeared first on Kampuchea Thmey Daily.