សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញ​ កញ្ចប់គោលនយោបាយ ឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការ គួរសម នៅថ្ងៃ២ ឧសភានេះ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវកញ្ចប់គោលនយោបាយ ឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ ។ បើតាម លោក ជា ធីរិទ្ធ អ្នកនាំព្រឹទ្ធសភា ពាក់ព័ន្ធនឹងយុវជន សម្តេចតេជោគូសបញ្ជាក់ថា គឺជាបញ្ហាធំដោយហេតុថា ដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ។ លោកបន្តថា “សម្តេចតេជោបញ្ជាក់ទៅកាន់ស្ថាបនិកអង្គការទៀតថា មិនមែនត្រឹមតែគិតអំពីយុវជនទេ កម្ពុជាក៏បានគិតគូរដល់កុមារនិងស្រ្តីផងដែរ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលាការជួយដល់ស្ត្រីមានផ្ទៃពោះ ការពិនិត្យសុខភាព៤ដងដោយបានថវិកាបន្ថែមនិងជួយដល់ពេលកូនកើតមកដល់២ឆ្នាំថែមទៀត”។ សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា ក្នុងពេលដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោតទៅលើការរៀបចំម

សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញ​ កញ្ចប់គោលនយោបាយ ឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការ គួរសម នៅថ្ងៃ២ ឧសភានេះ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវកញ្ចប់គោលនយោបាយ ឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ ។

បើតាម លោក ជា ធីរិទ្ធ អ្នកនាំព្រឹទ្ធសភា ពាក់ព័ន្ធនឹងយុវជន សម្តេចតេជោគូសបញ្ជាក់ថា គឺជាបញ្ហាធំដោយហេតុថា ដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ។

លោកបន្តថា “សម្តេចតេជោបញ្ជាក់ទៅកាន់ស្ថាបនិកអង្គការទៀតថា មិនមែនត្រឹមតែគិតអំពីយុវជនទេ កម្ពុជាក៏បានគិតគូរដល់កុមារនិងស្រ្តីផងដែរ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលាការជួយដល់ស្ត្រីមានផ្ទៃពោះ ការពិនិត្យសុខភាព៤ដងដោយបានថវិកាបន្ថែមនិងជួយដល់ពេលកូនកើតមកដល់២ឆ្នាំថែមទៀត”។

សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា ក្នុងពេលដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោតទៅលើការរៀបចំមត្តេយ្យសាលា ដែលមានលក្ខណៈសមរម្យ និងការថែទាំដល់ក្មេងៗ ដូចជានៅតាមបណ្តារោងចក្រ ដើម្បីអនុញ្ញាតឱ្យឪពុកម្តាយមានពេលបំពេញការងារ។

សម្តេចតេជោ ក៏បានបន្ថែមថា ជាមួយនឹងកំណើនប្រជាជនកម្ពុជា ទោះបីជាអត្រាកំណើនមានការថមថយចុះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែកទៅលើទីវត្តអារាម ហើយអគារសិក្សាក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា សម្តេចបានគូសរំលេចថា ពីមុន កូនសិស្សដើររកសាលា តែបច្ចុប្បន្នសាលាដើររកកូនសិស្ស។

ពីលើនេះ សម្តេចបានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធានរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕