ទ្រព្យសម្បត្តិរួមរវាង Selena និង Benny ពេលរៀបការរួច អាចមានដល់ ១.៣៥ ពាន់លានដុល្លារ
ទ្រព្យសម្បត្តិសរុបរបស់តារាចម្រៀងអាមេរិក Selena Gomez និងមិត្តប្រុសដែលជាផលិតករតន្ត្រី Benny Blanco ... The post ទ្រព្យសម្បត្តិរួមរវាង Selena និង Benny ពេលរៀបការរួច អាចមានដល់ ១.៣៥ ពាន់លានដុល្លារ appeared first on Kampuchea Thmey Daily.

ទ្រព្យសម្បត្តិសរុបរបស់តារាចម្រៀងអាមេរិក អ្នកនាង Selena Gomez និងមិត្តប្រុសដែលជាផលិតករតន្ត្រី លោក Benny Blanco នៅពេលពួកគេអាពាហ៍ពិពាហ៍ក្លាយជាគូស្វាមីភរិយាស្របច្បាប់ ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ១.៣៥ពាន់លានដុល្លារ។

តារាចម្រៀងអ្នកនាង Selena បានប្រកាសភ្ជាប់ពាក្យជាមួយមិត្តប្រុស តារាចម្រៀង-ផលិតករតន្ត្រី Benny Blanco នៅចុងឆ្នាំ ២០២៤ ខណៈដែលគូស្នេហ៍នេះ បានទាក់ទងគ្នាតាំងពីឆ្នាំ២០២៣មកម៉្លេះ។ កាលពីមុន ពួកគេត្រឹមតែជាមិត្តដែលរាប់អានគ្នានៅក្នុងនាមជាដៃគូសហការគ្នា លើបទចម្រៀងជាច្រើនដូចជា «I Can’t Get Enough» និង «Single Soon» ជាដើម។
Selena Gomez គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្តែង និងផលិតករជនជាតិអាមេរិក។ នាងត្រូវបានគេស្គាល់ដោយសារតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្ត Disney មុនពេលប្តូរអាជីពជាអ្នចម្រៀងវិញ។ តារាចម្រៀងរូបនេះបានចេញអាល់ប៊ុមចំនួនបី ជាមួយនឹងអតីតក្រុមរបស់នាងគឺ «Kiss & Tell (២០០៩, A Year Without Rain” (២០១០) និង When the Sun Goes Down (២០១១)» ដែលទាំងអស់នេះ បានឈានដល់កំពូលទាំង ១០នៃ Billboard 200។
ដោយឡែក សម្រាបអនាគតស្វាមីរបស់តារាស្រីវ័យ៣២ឆ្នាំ គឺលោក Benny Blanco ដែលជាតារាចម្រៀងជាអ្នករ៉េប អ្នកនិពន្ធបទចម្រៀង និងជាផលិតករថតសំឡេងដ៏ល្បីល្បាញប្រចាំអាមេរិក ។ គាត់បានធ្វើការជាមួយសិល្បករល្បីៗ ជាច្រើនដូចជាតារាស្រី Katy Perry, Maroon 5, Kesha, Bruno Mars, Nicki Minaj ជាដើម។
ថ្ងៃដ៏ពិសេសនិងធំបំផុតរបស់ Selena និង Benny គឺជាពិធីមង្គលការមួយដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់ពេលជាយូរ។ អ្នកទាំងពីរជាបុគ្គលជោគជ័យក្នុងវិស័យសិល្បៈ និងមុខជំនួញ ទស្សនិកជនជឿថា ពេលរៀបការរួច គូស្នេហ៍មួយគូនេះនឹងមានទ្រព្យសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍។
នៅឆ្នាំ ២០២៤ Selena បានក្លាយមហាសេដ្ឋីនៅអាយុ ៣២ឆ្នាំជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១.៣ ពាន់លានដុល្លារ។ ឥឡូវនេះនាងគឺជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតនៅអាមេរិក រួមជាមួយ Taylor Swift, Kim Kardashian និង Rihanna ។ ទ្រព្យសម្បត្តិភាគច្រើនរបស់តារាចម្រៀង គឺបានមកពីប្រាក់ចំណេញរបស់ក្រុមហ៊ុនគ្រឿងសំអាងដែលនាងបានបង្កើត។
ប្រភពចំណូលផ្សេងទៀតរបស់នាង គឺថ្លៃតន្ត្រី និងភាពយន្ត។ ជាពិសេស ប្រាក់ចំណូលពី ៥ រដូវកាលក្នុងរឿង «Only Murders in the Building» ស៊េរីរឿងកំប្លែង «Hulu» បានជួយឲ្យហោប៉ៅរបស់នាងកើនឡើង ៦ លានដុល្លារអាមរិក ក្នុងមួយរដូវកាល នេះបើយោងតាម Bloomberg ។
ទន្ទឹមនឹងនេះ យោងតាម Celebrity Net Worth លោក Benny Blanco ទទួលបានទ្រព្យសម្បត្តិចំនួន ៥០ លានដុល្លារ ដែលភាគច្រើនបានមកពីអាជីពផលិតតន្ត្រី និងអាជីវកម្មអចលនទ្រព្យរបស់គាត់។ ក្នុងឆ្នាំ ២០១៩គាត់បានលក់សិទ្ធិអ្នកនិពន្ធបទចម្រៀងចំនួន ៩៣ បទ ដែលនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនប្រហែល ៣០ទៅ៤០ លានដុល្លារ។ លើសពីនេះ តារាប្រុសក៏វិនិយោគលើអចលនទ្រព្យផងដែរ។ ក្នុងឆ្នាំ ២០១១ Blanco បានទិញខុនដូនៅទីក្រុងញូវយ៉កក្នុងតម្លៃ ៣.៤៤៥ លានដុល្លារ ដែលក្រោយមកគាត់បានចុះបញ្ជីលក់ក្នុងតម្លៃ៣.៩៩៥លានដុល្លារ។ នៅឆ្នាំ ២០១៩ គាត់បានទិញវីឡាតម្លៃ ៩ លានដុល្លារថែមពីលើនោះទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីជិតដល់វ័យក្រមុំ របស់Beckham រងមតិយល់ឃើញចម្រុះ ពេលបង្ហាញខ្លួន
The post ទ្រព្យសម្បត្តិរួមរវាង Selena និង Benny ពេលរៀបការរួច អាចមានដល់ ១.៣៥ ពាន់លានដុល្លារ appeared first on Kampuchea Thmey Daily.