សហគមន៍ទុរេនបែកអន្លូងស្វាគមន៍អាជីវករទិញ-លក់ ទុរេន
សហគមន៍ទុរេនបែកអន្លូងប្រកាសស្វាគមន៍អាជីវករទិញ-លក់ទុរេនទូទាំងប្រទេសមកទស្សនៈកិច្ច និងពិភាក្សាការទិញលក់ទុរេន... The post សហគមន៍ទុរេនបែកអន្លូងស្វាគមន៍អាជីវករទិញ-លក់ ទុរេន appeared first on Kampuchea Thmey Daily.

សហគមន៍ទុរេនបែកអន្លូងបានប្រកាសពន្យាពេលប្រមូលផលទុរេនពេញលេញលើសមួយសប្ដាហ៍ ដែលនឹងចាប់ផ្ដើមនៅក្នុងខែមិថុនា ឆ្នាំ ២០២៥ ដោយសារអាកាសធាតុធ្លាក់ភ្លៀងជាបន្តបន្ទាប់។

សហគមន៍ទុរេនបែកអន្លូងប្រកាសស្វាគមន៍អាជីវករទិញ-លក់ទុរេនទូទាំងប្រទេសមកទស្សនៈកិច្ច និងពិភាក្សាការទិញលក់ទុរេន ជាមួយសហគមន៍ដោយសហគមន៍នឹងជួយសម្របសម្រួលដោយឥតគិតថ្លៃសេវា។
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នតម្លៃទុរេនបែកអន្លូងគិតឱ្យឈ្មួញយកទៅលក់បន្ត (លក់រាយ) តម្លៃ ១ ម៉ឺន ៨ ពាន់ រៀល ខណៈលក់ឱ្យអ្នកទទួលទានក្នុងតម្លៃ ២ ម៉ឺន ៥ ពាន់រៀល ក្នុងមួយគីឡូក្រាម។
សហគមន៍ទុរេនបែកអន្លូង មានសមាជិក១០៦ចម្ការ ដែលកំពុងដាំដុះលើផ្ទៃដីជាង៥០០ហិកតា នឹងអាចប្រមូលទិន្នផលទុរេនប្រមាណ ២ ៥០០ តោន ក្នុងមួយឆ្នាំ។

តំបន់បែកអន្លូងទាំងមូលជាតំបន់ជ័យភូមិមួយក្នុងចំណោមតំបន់ជ័យភូមិនានាក្នុងប្រទេសកម្ពុជាដែលជាសណ្ឋានដី ក្រហមមានជីវជាតិ និងអាចផលិតទុរេនដែលមានគុណភាពខ្ពស់ លើសពីនេះសហគមន៍កំពុងធ្វើការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លើកម្មវិធីការអនុវត្តកសិកម្មល្អ (CamGap) សម្រាប់សមាជិកសហគមន៍ទាំងមូល ដើម្បីធានាថាផលិតផលដែលផលិតចេញពីសហគមន៍ និងតំបន់ទាំងមូលមានគុណភាព សុវត្ថភាព សម្រាប់ការជួញដូរ និងបរិភោគ។
តួយ៉ាងដោយមានកិច្ចគាំទ្រពីក្រុមហ៊ុនទិញ និងវេចខ្ចប់ផ្លែទុរេនសម្រាប់នាំចេញ ផ្លែទុរេនផលិតចេញពីចម្ការចំនួន៧ពីក្នុងសហគមន៍ ត្រូវបានបញ្ជូនទៅធ្វើតេស្តនៅពន្ទីរពិសោធន៍ Central Laboratory (Thailand) Co.,Ltd ហើយទទួលបានលទ្ធផលល្អដោយ BY2 និង កាត់ស្យូម (Cd) មិនត្រូវបានប្រទះឃើញឡើយ។
សូមបណ្តាអាជីវករទិញ-លក់ទុរេន ធ្វើការទិញលក់ផ្លែទុរេនជាមួយសមាជិកសហគមន៍ និងកសិករដាំដុះទុរេនទូទាំងតំបន់បែកអន្លូងទាំងមូលដោយក្តីជឿជាក់ពីគុណភាព និងសុវត្ថភាពដូចតំបន់នានាទូទាំងប្រទេសកម្ពុជាដែរ។
សហគមន៍នៅតែសង្កត់ធ្ងន់ថា អាជីវករបោះដុំលក់រាយ និងអ្នកនិយមហូបទុរេនត្រូវនៅបន្តស្វែងយល់ និងដឹងពីប្រភព ទុរេនអោយបានច្បាស់លាស់ដើម្បីសម្រេចចិត្តទិញ-លក់ និងដើម្បីរក្សាសុខមាលភាពរបស់ខ្លួនឯងផ្ទាល់៕



The post សហគមន៍ទុរេនបែកអន្លូងស្វាគមន៍អាជីវករទិញ-លក់ ទុរេន appeared first on Kampuchea Thmey Daily.