ប្រទះឃើញសពយុវជនម្នាក់ សង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា

ប្រទះឃើញសពយុវជនម្នាក់ សង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា... The post ប្រទះឃើញសពយុវជនម្នាក់ សង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា appeared first on Kampuchea Thmey Daily.

ប្រទះឃើញសពយុវជនម្នាក់ សង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា

យុវជន​ម្នាក់ ដែល​សង្ស័យ​ខូចចិត្ត​រឿង​ស្នេហា មក​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​កោះនរា ពេលនេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ហើយ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៩ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ០៩ ខែ​មិថុនា ឆ្នាំ ២០២៥ នៅ​ចំណុច​ក្រោម​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី សង្កាត់​ច្បារអំពៅ​ទី ០២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សព​ឈ្មោះ វ៉ន គឹម សុវណ្ណ​រតណា អាយុ ១៨ ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ សំបុត្រកំណើត​នេះ គឺ ធ្វើ​តាំងពី​សង្កាត់​ព្រែកប្រា មិន​ទាន់​បំបែក​មក​ចូល ខណ្ឌ​ច្បារអំពៅ មក​ម្ល៉េះ។

តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ឃើញ​មាន​សព​អណ្ដែត​ទឹក​ជា​មនុស្ស​ប្រុស​ បាន​អណ្តែត នៅ​ក្បែរ​សាឡង់​ដឹក​ខ្សាច់ ក្នុង​តំបន់​កោះ​ពេជ្រ ដោយ​មាន​ពាក់អាវ​យឺត​ពណ៌​ខ្មៅ និង ស្លៀក​ខោ​ជើងវែង ពណ៌​ខ្មៅ។ ភ្លាមៗ អ្នក​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មក​អន្តរាគមន៍​ផង​ដែរ។ បន្ទាប់ពី​កម្លាំង​ជំនាញ​មកដល់ និង​មាន​ការ​យល់ស្រប​ពី​គ្រួសារ​សាច់ញាតិ បាន​ធ្វើការ​អូស​យក​សព ទៅ​ក្រោម​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ដើម្បី​ស្រង់​ឡើង​មក​លើ​គោក។

ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ត្រឡប់​ទៅវិញ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​លោតទឹក​សម្លាប់​ខ្លួន​បាន​សម្រេច​លើ​ស្ពាន​កោះនរា ជា​ករណី​ទី ០២ ហើយ គឺ សង្ស័យ​បណ្ដាល​មកពី​បញ្ហា​ខូចចិត្ត​រឿង​ស្នេហា។ ក្នុង​នោះ ករណី​ទី ០១ នារី​វ័យ ២៥ ឆ្នាំ ម្នាក់ បាន​មក​លោតទឹក​ស្ពាន​កោះនរា សម្លាប់​ខ្លួន។ ចំណែក​ករណី​ទី ០២ នេះ យុវជន​ម្នាក់ បាន​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​កោះនរា​ដូចគ្នា៕

អត្ថបទ ៖ រដ្ឋា

The post ប្រទះឃើញសពយុវជនម្នាក់ សង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា appeared first on Kampuchea Thmey Daily.