សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន២នាក់ ​លួច​គាស់ទ្វារ​រថយន្ត​តាម​ចំណត

កម្លាំងនគរបាល​ផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ​ជា​មួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ The post សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន២នាក់ ​លួច​គាស់ទ្វារ​រថយន្ត​តាម​ចំណត appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន២នាក់ ​លួច​គាស់ទ្វារ​រថយន្ត​តាម​ចំណត

ភ្នំពេញ ៖ កម្លាំងនគរបាល​ផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ​ជា​មួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិន២នាក់ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថានទម្ងន់ទោស(បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) នៅតាមចំណតរថយន្ត។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​វេលា​ម៉ោង​៤ល្ងាច នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បាន​ឃាត់​ខ្លួនជនស្រាវជ្រាវ រហូតឈានដល់ឃាយ់ខ្លួនសង្ស័យ២នាក់ ពាក់ពន្ធ័នឹង​ករណី អំពើ​លួច​មាន​ស្ថានទម្ងន់ទោស (បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន១ ដើម) ។

នគរបាល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជនសង្ស័យទី១-ឈ្មោះ LIANG JING DIAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ទី២-ឈ្មោះ LIANG SHAO MIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាង វត្ថុតាង រួមមាន អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣ គ្រាប់ (ជារបស់ជនរងគ្រោះ។ និងឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួន ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៧ និងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុម​ជន​សង្ស័យបានធ្វើសកម្មភាពលួច ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអន៣ ស្ថិតនៅកំណាត់ផ្លូវ៦០ម៉ែត្រ មូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលការិយាល័យកំពុងសាកសួរ និង​កសាង​សំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ សុភា

The post សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន២នាក់ ​លួច​គាស់ទ្វារ​រថយន្ត​តាម​ចំណត appeared first on Kampuchea Thmey Daily.