ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

មជ្ឈមណ្ឌលការងារចល័តទៅកាន់តំបន់ព្រំដែនកម្ពុជាថៃ ដើម្បីទទួលចុះឈ្មោះពលករខ្មែរ....... The post ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តទៅកាន់តំបន់ព្រំដែនកម្ពុជាថៃ ដើម្បីទទួលចុះឈ្មោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានគូស​​បញ្ជាក់ថា ក្រសួងមានយន្តការគ្រប់គ្រាន់ និងមានលទ្ធភាពសមរម្យដើម្បីផ្តល់ឱកាសការងារជូនដល់​ពលករខ្មែរដែលមានបំណង និងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសប្រមាណ ២៣ ម៉ឺនកន្លែង។ នេះ​បើយោង​តាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោករដ្ឋមន្រ្តី ក្រៅពីការផ្ដល់ឱកាសការងារហើយនោះ ក្រសួងក៏បានត្រៀមរៀបចំរួចរាល់ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅនិងពលករជាពិសេសផងដែរ៕

The post ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.