ថៃ បញ្ជូនប្រធានគណៈប្រតិភូ មកចរចារ ដូចក្មេងបៀបដៃ ជាមនុស្សរបស់ពួកអាម៉ាត្យ
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងថា ការប្រជុំគណៈកម្មាការព្រំដែន កម្ពុជា-ថៃ ទំនងជាមិនមានលទ្ធផលដុំកំភូនទេ ព្រោះភាគីថៃ បានបញ្ជូនប្រធានគណៈប្រតិភូ មកចរចារដូចក្មេងបៀបដៃ ជាមនុស្សរបស់ពួកអាម៉ាត្យ។ លោក សយ សុភាព បានលើកឡើងនូវទស្សនៈរបស់ អ្នកវិភាគថា កម្ពុជាត្រូវត្រៀមអាចក្រុមហ្វាស ស៊ីសយោធារបស់ថៃ ប្រើល្បិចនៅព្រំដែន ក្រោយគណៈប្រតិភូរបស់ថៃឡើងយន្តហោះ ចេញពីភ្នំពេញ។ឮ លោក សយ សុភាព បន្ថែមថា ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវនឹងខួបខ្មែរឈ្នះក្តីសៀម លើប្រាសាទព្រះវិហារកាលពី៦៣ឆ្នាំមុន។ ម៉្យាងខ្មែរយកថ្ងៃខួបនេះ ប្តឹងទៅតុលាការឡាអេ ស្តីពីថៃឈ្លានពានប្រសាទខ្មែរ តាមន្តតូច តាមន្តធំ តាក្របី និងតំបន់មុំបី។ ដូច្នេះថៃកាន់តែក្រពុលមុខ ហើយ អាចយកភាពអាម៉ាស ធ្វើឆ្កួតមកលើខ្មែរ។ លោកថា មនុស្សញៀនថ្នាំ កាលណាបាត់បង់ប្រព័ន្ធបញ្ជារខួរក្បាល វានឹងក្លាយជាមនុស្សឆ្កួត ហើយចាប់ផ្តើមយកកាំបិតដេញកាប់គេឯង។ បើអញ្ជឹងការផ្ទុះអាវុធណាមួយ វាស្ថិតនៅលើគោលដៅខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព សូមលើកដៃបន់ស្រន់ […]

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងថា ការប្រជុំគណៈកម្មាការព្រំដែន កម្ពុជា-ថៃ ទំនងជាមិនមានលទ្ធផលដុំកំភូនទេ ព្រោះភាគីថៃ បានបញ្ជូនប្រធានគណៈប្រតិភូ មកចរចារដូចក្មេងបៀបដៃ ជាមនុស្សរបស់ពួកអាម៉ាត្យ។
លោក សយ សុភាព បានលើកឡើងនូវទស្សនៈរបស់ អ្នកវិភាគថា កម្ពុជាត្រូវត្រៀមអាចក្រុមហ្វាស ស៊ីសយោធារបស់ថៃ ប្រើល្បិចនៅព្រំដែន ក្រោយគណៈប្រតិភូរបស់ថៃឡើងយន្តហោះ ចេញពីភ្នំពេញ។ឮ
លោក សយ សុភាព បន្ថែមថា ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវនឹងខួបខ្មែរឈ្នះក្តីសៀម លើប្រាសាទព្រះវិហារកាលពី៦៣ឆ្នាំមុន។ ម៉្យាងខ្មែរយកថ្ងៃខួបនេះ ប្តឹងទៅតុលាការឡាអេ ស្តីពីថៃឈ្លានពានប្រសាទខ្មែរ តាមន្តតូច តាមន្តធំ តាក្របី និងតំបន់មុំបី។ ដូច្នេះថៃកាន់តែក្រពុលមុខ ហើយ អាចយកភាពអាម៉ាស ធ្វើឆ្កួតមកលើខ្មែរ។
លោកថា មនុស្សញៀនថ្នាំ កាលណាបាត់បង់ប្រព័ន្ធបញ្ជារខួរក្បាល វានឹងក្លាយជាមនុស្សឆ្កួត ហើយចាប់ផ្តើមយកកាំបិតដេញកាប់គេឯង។ បើអញ្ជឹងការផ្ទុះអាវុធណាមួយ វាស្ថិតនៅលើគោលដៅខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព សូមលើកដៃបន់ស្រន់ ព្រលឹងដូនតា មកជួយបណ្តេញពួកអាបិសាចនេះ ឱ្យវិនាសពីនគររបស់ខ្មែរ ដូចសម័យកាលស្តេចមង្ឃុត ប្រើទ័ពរបស់គេឱ្យមកលួចគាស់ថ្មប្រាសាទអង្គរ យកទៅក្រុងថេប តែត្រូវងាប់ទាំងអស់ដោយសារ ជួបអភូតហេតុ នៅពេលនោះ៕