ពានរង្វាន់អន្តរក្រសួង ឆ្នាំ២០២៥ ស្វិតស្វាញខ្លាំងរហូតទាត់បាល់ ១១កាត់សេចក្ដីទើបរកឃើញជើងឯក
ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់រយះពេល ៩០នាទី និងឈានដល់ការទាត់បាល់កាត់សេចក្ដីរួចមកក្រុម The post ពានរង្វាន់អន្តរក្រសួង ឆ្នាំ២០២៥ ស្វិតស្វាញខ្លាំងរហូតទាត់បាល់ ១១កាត់សេចក្ដីទើបរកឃើញជើងឯក appeared first on Kampuchea Thmey Daily.

ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់រយះពេល ៩០នាទី និងឈានដល់ការទាត់បាល់កាត់សេចក្ដីរួចមកក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ទទួលបានជ័យជម្នះលើក្រុមបាល់ទាត់ក្រសួងការពារជាតិ លើកពានអន្តរក្រសួងប្រចាំឆ្នាំ២០២៥ នេះកាលពីម្សិលមិញ។

ឯកឧត្ដម ហ៊ុន ម៉ានី
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បង្ហាញភាពរីករាយ និងកោតសរសើរចំពោះកីឡាករដែលមកពីបណ្ដាក្រសួងនានាបានចូលរួមប្រកួតប្រជែងពានរអង្វាន់អន្តរក្រសួង នៅឆ្នាំ២០២៥ នេះប្រកបដោយសាមគ្គីភាព និងបរិយាកាសសប្បាយរីករាយ។

ក្រុមក្រសួងមហាផ្ទៃ
ឯកឧត្ដមអំពាវនាវដល់ក្រសួងទាំងអស់បន្តជំរុញមន្ត្រីពិសេសយុវជនឲ្យចូលរួមលេងកីឡាជាក់ស្ដែងដូចជាការប្រកួតពានរង្វាន់ខាងលើនេះជាដើម។ មិនត្រឹមជាការប្រកួតនោះទេជាឱកាសរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រសួងខ្លួនឯង និងបណ្ដាក្រសួងដទៃផង និងគោលបំណងធំមួយទៀតនោះគឺលើកកម្ពស់សុខភាព។

ក្រុមក្រសួងការពារជាតិ
បញ្ជាក់ដែរថា ពិធីបិទការប្រកួតពានរង្វាន់អន្តរក្រសួងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សាយ សំអាល់ ឯកឧត្ដម ស សុខា និងថ្នាក់ដឹកនាំ សិស្សនិស្សិតជាច្រើនផងដែរនៅស្តាតចាស់។ ក្រោយបញ្ចប់ការប្រកួតជាផ្លូវការគឺក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ជាម្ចាស់ពាន ក្រុមក្រសួងការពារជាតិ ជាជើងឯករង ក្រុមក្រសួងសុខាភិបាល ជាប់ចំណាត់ថ្នាក់លេខ៣ និងក្រសួងកសិកម្ម ជាប់ចំណាត់ថ្នាក់លេខ៤៕




រូបភាពផេកសម្ដេចក្រឡាហោម

អត្ថបទដោយ៖ នួន ស៊ីណា
The post ពានរង្វាន់អន្តរក្រសួង ឆ្នាំ២០២៥ ស្វិតស្វាញខ្លាំងរហូតទាត់បាល់ ១១កាត់សេចក្ដីទើបរកឃើញជើងឯក appeared first on Kampuchea Thmey Daily.