ផ្លូវ ៦០ម៉ែត្រ! យុវជនពីរនាក់ជិះម៉ូតូបុករថយន្ដដឹកដីពីក្រោយស្លាប់ភ្លាមៗ
យុវជន២នាក់ ជិះម៉ូតូឌុបគ្នាតាមផ្លូវ៦០ម៉ែត្រក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកដីបណ្តាលអោយបែក... The post ផ្លូវ ៦០ម៉ែត្រ! យុវជនពីរនាក់ជិះម៉ូតូបុករថយន្ដដឹកដីពីក្រោយស្លាប់ភ្លាមៗ appeared first on Kampuchea Thmey Daily.

យុវជន២នាក់ ជិះម៉ូតូឌុបគ្នាតាមផ្លូវ៦០ម៉ែត្រក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកដីបណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៥ នៅលើបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍បានអោយដឹងថា យុវជនទាំង២នាក់ បានជិះម៉ូតូម៉ាក Kawasaki Z900 មិនមានស្លាកលេខ បើកតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនស្របពេលមកដល់ចំណុចកើតហេតុ បានបើកទៅបុក រថយន្តដឹកដីពីក្រោយ បណ្តាលអោយបែកក្បាលស្លាប់ទាំង២នាក់ ចំណែកម៉ូតូរងការខូចខាតទាំងស្រុងតែម្តង។ ប៉ុន្តែបន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តដឹកដីមិននៅកន្លែងកើតហេតុនោះឡើយ គឺបានបើកចេញទៅបាត់ស្រមោល បន្សល់ តែជនរងគ្រោះដែលស្លាប់ចំនួន០២នាក់ រួមជាមួយម៉ូតូនៅកណ្តាលផ្លូវ ៦០ម៉ែត្រតែម្តង។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និង រងចាំការដោះស្រាយ តាមនីតិវិធីច្បាប់។ រីឯសពជនរងគ្រោះទាំង២នាក់ សម្រេចប្រគល់អោយសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី៕
អត្ថបទ៖ រដ្ឋា
The post ផ្លូវ ៦០ម៉ែត្រ! យុវជនពីរនាក់ជិះម៉ូតូបុករថយន្ដដឹកដីពីក្រោយស្លាប់ភ្លាមៗ appeared first on Kampuchea Thmey Daily.