សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ... The post សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ appeared first on Kampuchea Thmey Daily.

សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្តភាព​ដែកថែប រួមគ្នា​កសាង​សហគមន៍​វាសនា​រួម​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ និង​បង្កើត​នូវ​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​ ៣ នៃ​សមាគម​សភា​ពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ​១៧ ខែឧសភា ឆ្នាំ​ ២០២៥។

បើតាម​ការលើកឡើងរ​ប​ស់លោក លី ស៊ីន​ហួរ បាន​បញ្ជាក់ថា ចាប់តាំងពី​កកើត​សមាគម​សភា​ពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន ប្រចាំ​នៅ​កម្ពុជា រហូតមកដល់​ពេលនេះ សមាគម​បាន​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគមន៍​ធុរកិច្ច រវាង​សមាគម​ពាណិជ្ជករ​ចិន​ផ្សេង​ទៀត ការ​ជំរុញ​នូវ​សហគ្រិនភាព រវាង​ចិន​-​កម្ពុជា ការពង្រីក​នូវ​សេដ្ឋកិច្ច​ទីផ្សារ ចូលទៅក្នុង​ការ​អភិវឌ្ឍ នៃ​សាកលភាវូបនីយកម្ម ស្របតាម​គោលនយោបាយ ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ។

មានប្រសាសន៍​ក្នុង​ពិធី​នោះ លោក ឯក សំអុល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ក៏បាន​កត់សម្គាល់​ផងដែរ​ថា សភា​ពាណិជ្ជកម្ម​នេះ មិន​ត្រឹមតែ​ដើរតួនាទី​សម្រាប់​ជា​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​បានក្លាយ​ជា​គ្រឹះ​មួយចំណែក​ដ៏​រឹងមាំ ក្នុងការ​ផ្សារភ្ជាប់​ភាព​រីក​ចម្រើន នៃ​សេដ្ឋកិច្ចកម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត។

មាន​ចំណាប់អារម្មណ៍​នៅក្នុង​ពិធី​នោះ លោក ចាវ ហាយ​ចៀន អគ្គទីប្រឹក្សា​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏បាន​លើកឡើង នៅពេលដែល​សមាគម​ចិន​-​កម្ពុជា នៃ​អនាគត​រួមគ្នា ភាពជឿនលឿន រឹងមាំ និង​ធានាបាន​ស្ថិរភាព ភាពប្រាកដនិយម​បន្ថែមទៀត ទៅក្នុង​ពិភពលោក ដែល​កំពុង​ចលាចល ហើយនឹង​នាំមក​នូវ​ឱកាស​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ក្នុង​វិស័យ​នានា ដូចជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ រួមទាំង​សហគ្រាស ខេត្ត​ហ៊ូ​ណាន​ផងដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្តភាព​ដែកថែប រួមគ្នា​កសាង​សហគមន៍​វាសនា​រួម​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ និង​បង្កើត​នូវ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​»​។ ជាក់ស្តែង ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» ​ការបង្កើត​មូលនិធិ​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​ជំរុញ​ការអភិវឌ្ឍ​តាមបែប ឈ្នះ ឈ្នះ ក្នុងប្រទេស​នានា ដែល​ស្ថិតក្នុង​តំបន់​ខ្សែក្រវាត់ និង​ផ្លូវ​សូត្រ ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​តភ្ជាប់​ទំនាក់ទំនង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្ថាប័ន ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ផ្សេងៗ ទៀត។

សម្តេច​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេសវិស័យវិនិយោគពាណិជ្ជកម្ម និង​ទេសចរណ៍​។​ល​។ ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​ចុងក្រោយនេះ ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច ជា​មធ្យម​ប្រមាណ ៧% ដោយ ឡែក​នៅក្នុង​ឆ្នាំ​ ២០២៤​ នេះ ក្នុង​រង្វង់​ប្រមាណ ៦.៦% ដែល​នាំ​ឲ្យ​ចំណូល របស់​ប្រជាជន​ទូទាំង​ប្រទេស​មានការ​កើនឡើង និង​មាន​ជីវភាព​កាន់តែ​មាន​ភាព​កាន់តែ​ប្រសើរ។ ដោយឡែក​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់បំព្រង ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​ទាក់ទាញ និង​រស់​រវើក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ ជាច្រើន​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ក្នុងនោះ គោល​នយោបាយ​សុខដុម​ភា​វូ​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​ បាន​បង្កលក្ខណៈឱ្យគ្រប់​ជាតិ​សាសន៍ និង​ជនជាតិ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​រស់នៅ​ជាមួយគ្នា​ដោយ​សុខដុមរមនា និង​រួមគ្នា​អភិវឌ្ឍន៍​មាតុ​ប្រទេស​ទាំងអស់គ្នា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​អបអរសាទរចំពោះ លោក លី ស៊ីន​ហួរ ដែល​ត្រូវបាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី ​៣ នៃ​សមាគម​សភា​ពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន ប្រចាំ​នៅ​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឲ្យ​សភា​ពាណិជ្ជកម្ម បំពេញបេសកកម្ម​របស់​ខ្លួន​ឲ្យ​បាន​រលូន ប្រកប​ដោយ​ការ​យកចិត្តទុកដាក់ ត្រូវ​គោរព​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមាគម​នេះ ពិតជា​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ផ្ដល់​ចំណូល និង​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​កត្តា​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ៕

អត្ថបទ ៖ វិមាន

The post សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ appeared first on Kampuchea Thmey Daily.