លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele

អតីតខ្សែបម្រើជើងចាស់របស់ Bayern Munich និង Manchester United លោក Bastian Schweinsteiger បានធ្វើការព្យាករអំពីបេក្ខភាព ដែលសក្តិសមនឹងឈ្នះពាន Ballon d'Or ឆ្នាំនេះ រវាង Lamine Yamal និង Cristiano Ronaldo។ The post លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele appeared first on Kampuchea Thmey Daily.

លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele

អតីតខ្សែបម្រើជើងចាស់របស់ Bayern Munich និង Manchester United លោក Bastian Schweinsteiger បានធ្វើការព្យាករអំពីបេក្ខភាព ដែលសក្តិសមនឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ រវាង Lamine Yamal និង Dembele។

Bastian Schweinsteiger

ថ្លែងនៅក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីនេះ លោក Schweinsteiger បានលើកឡើងថា៖ «សម្រាប់ពាន Ballon d’Or ឆ្នាំនេះ គឺ Lamine Yamal គួរតែមានអទិភាពឈ្នះជាង Dembele»

តាមរយៈប្រសាសន៍របស់បុរសសញ្ជាតិ អាល្លឺម៉ង់ វ័យ ៤០ ឆ្នាំ គឺលោកមានភាពជឿជាក់ខ្ពស់លើ Yamal ជាង Dembele ដែលជាបេក្ខភាពសក្តិសមឈ្នះពានឯកត្តជនកំពូល Ballon d’Or នៅឆ្នាំ ២០២៥ នេះ។

Lamine Yamal និង Dembele

កាលពីរដូវកាល ២០២៤-២០២៥ កន្លងទៅ ទាំង Yamal និង Dembele សុទ្ធតែបង្ហាញសមត្ថភាពបានល្អដូចគ្នា ជាមួយក្រុមពួកគេរៀងៗខ្លួន។ Yamal ដែលបច្ចុប្បន្នមានវ័យទើប ១៧ ឆ្នាំ បានជួយឱ្យ Barcelona ឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup ហើយកាលពីយប់មិញនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែ មិថុនា នេះ រូបគេទើបតែបានជួយឱ្យ អេស្ប៉ាញ ឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន Nations League បន្ទាប់ពីឈ្នះ បារាំង ៥-៤។

Lamine Yamal

ងាកមកកាន់ Dembele វិញ នៅរដូវកាលនេះ រូបគេបានជួយឱ្យ Paris Saint-Germain ឈ្នះពាន Ligue1, French Champion, France Cup និងជាពិសេស គឺ UEFA Champions League៕

Dembele

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

The post លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele appeared first on Kampuchea Thmey Daily.