នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង
ហេតុការណ៍ស្មានមិនដល់មួយបានកើតឡើងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនាវាចម្បាំងមួយគ្រឿងត្រូវលិចក្នុងពិធីដាក់សម្ពោធ... The post នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង appeared first on Kampuchea Thmey Daily.

ហេតុការណ៍ស្មានមិនដល់មួយបានកើតឡើងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនាវាចម្បាំងមួយគ្រឿងត្រូវលិចក្នុងពិធីដាក់សម្ពោធ ដែលហេតុការណ៍នេះធ្វើឲ្យលោក គីម ក្តៅចិត្តយ៉ាងខ្លាំង។

តាមការរបាយការណ៍របស់ Daily Mail នៅថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥, ឧបទ្ទវហេតុនេះកើតឡើងក្នុងទីក្រុងកំពង់ផែភាគខាងកើត Chongjin នៅពេលនាវាចម្បាំងកងទ័ពជើងទឹកទម្ងន់ ៥ ០០០តោន ត្រូវដាក់ចុះខុសបច្ចេកទេស បណ្តាលឲ្យក្រឡាប់លិច នៅចំពោះមុខលោក គីម តែម្តង។
ជាមួយនឹងការខឹងសម្បា លោក គីម បានហៅហេតុការណ៍នេះ ថាជា «ឧទ្ទវហេតុធ្ងន់ធ្ងរបំផុត» និងជាអំពើឧក្រិដ្ឋកម្មដែលមិនត្រូវបណ្តោយឲ្យកើតមាន និងមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែការធ្វេសប្រហែសនិងភាពមិនទទួលខុសត្រូវ។
ស្របពេលជាមួយគ្នានោះដែរ លោកគីម បានចេញបញ្ជាដាច់ណត្តិ ធ្វើយ៉ាងណា ត្រូវស្រង់និងជួសជុលនាវានេះឲ្យស្អាតវិញ ឲ្យបានមុខកិច្ចប្រជុំគណបក្សដ៏សំខាន់នៅខែមិថុនាខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងឡើយថាតើ អ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ នឹងត្រូវទទួលទោសទណ្ឌអ្វី ឬប្រឈមទោសធ្ងន់កម្រិតណា។
ទោះគ្មានការបញ្ជាក់អំពីឈ្មោះឬថ្នាក់នាវានេះក៏ដោយ ប៉ុន្តែគេមើលឃើញថា នាវានេះមានថ្នាក់ដូចគ្នាទៅនឹងនាវាពិឃាដ Choi Hyun-ho ដែលកូរ៉េខាងជើង ដាក់សម្ពោធកាលពីខែមុន។
នាវាពិឃាដ Choi Hyun-ho ក៏មានទម្ងន់ ៥ ០០០តោនដែរ ហើយត្រូវបានលោក គីម អួតអាងថា មានសមត្ថភាពបំពាក់ជាមួយមីស៊ីលបានរហូតដល់ទៅ ៧០គ្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក គីម អំពាវនាវឲ្យកងកម្លាំងកូរ៉េខាងជើងពន្លឿនការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្គាម
The post នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង appeared first on Kampuchea Thmey Daily.