ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣ លានដើមនៅក្នុងឆ្នាំ ២០២៥
កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម...... The post ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣ លានដើមនៅក្នុងឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា។

កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២ ៣០០ ដើម រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបណ្តុះកូនត្នោតចំនួន ១២៦ ៨៣០ ដើម និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១២០ ០០០ ដើម។



ដោយឡែកឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើ ដែលបានបណ្តុះនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥នេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំជាបណ្តើរៗ។ រហូតមកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើចំនួន ៣១០ ១៧៨ ដើម។
ក្រសួងបរិស្ថានគ្រោងចែកកូនឈើ ចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម នៅឆ្នាំ២០២៥នេះ។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។
ជាងនេះទៀត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើម ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងបានចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេស បានចំនួន ១,៣លានដើម៕
The post ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣ លានដើមនៅក្នុងឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.