ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ

ការផ្សព្វផ្សាយ​បន្តផ្ទាល់របស់បុគ្គលល្បីឈ្មោះចិន​ ត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា នេះ​ ដើម្បី​លក់ទុរេន និងផ្លែឈើថៃផ្សេងទៀត The post ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ appeared first on Kampuchea Thmey Daily.

ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ បានជួលបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) ដ៏ល្បីល្បាញរបស់ចិន ឱ្យធ្វើការផ្សព្វផ្សាយទុរេនថៃ និងផ្លែឈើផ្សេងទៀត ​ដើម្បីជំរុញការនាំចេញ​របស់ខ្លួនតាម រយៈ​ការលក់អនឡាញដែលផ្តោតលើ​អតិថិជនចិន។ នេះបើតាម​ការចុះផ្សាយរបស់កាសែត The Nation។

​ក្រសួងមានគោលបំណងបំបែកកំណត់ត្រា​ទាំងបរិមាណ និងតម្លៃនៃការនាំចេញផ្លែឈើទៅកាន់ប្រទេសចិន ជាមួយនឹងការផ្សាយបន្តផ្ទាល់​របស់លោក Taiyuan Lao Ge ​ដែលមាន​អ្នកតាមដានជាង ៩៣ លាននាក់ នៅលើវេទិកា​បណ្ដាញសង្គមចិន​ Kuaishou ។

ការផ្សព្វផ្សាយ​បន្តផ្ទាល់របស់បុគ្គលល្បីឈ្មោះចិនដដែល ត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា នេះ​ ដើម្បី​លក់ទុរេន និងផ្លែឈើថៃផ្សេងទៀត រួមមានផ្លែស្វាយ មៀន មង្ឃុត និង​ផ្លែឈើមួយចំនួនទៀត។

លោក Taiyuan Lao Ge ​​(ពាក់អាវធំស) មាន​អ្នកតាមដានជាង ៩៣ លាននាក់ នៅលើវេទិកា​បណ្ដាញសង្គមចិន​ Kuaishou

កាលពីឆ្នាំមុន លោក Taiyuan ​បានលក់ទុរេនថៃតម្លៃ ១ ពាន់លានបាត (៣០,២៥ លានដុល្លារ) ​ក្នុងមួយថ្ងៃ​។ មិនមានសេចក្ដីរាយការណ៍ណាមួយពីអត្រាតម្លៃដែលលោក Taiyuan បាន​គិតថ្លៃលើរដ្ឋាភិបាលថៃ សម្រាប់ការប្រម៉ូតផលិតផលថៃនោះទេ។

​ការប្រើប្រាស់​បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមរបស់ចិនសម្រាប់ការលក់តាមអ៊ិនធឺណិត គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការជំរុញការនាំចេញផ្លែឈើរបស់ថៃ ជាពិសេសក្នុងរដូវប្រមូលផលបច្ចុប្បន្ន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan ។ ក្រសួងពាណិជ្ជកម្មកំពុងចាប់ដៃគូជាមួយអង្គភាពវិស័យឯកជន និងវេទិកាអនឡាញរបស់ចិន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកសិកម្មថៃ​៕

The post ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ appeared first on Kampuchea Thmey Daily.