ពលរដ្ឋសំណូមពរអាជ្ញាធរជួសជុលជង្ហុកមួយកន្លែង ដើម្បីបង្ការគ្រោះថ្នាក់ ពិសេសគឺពេលរាត្រី
ប្រជាពលរដ្ឋដំណើរឆ្លងកាត់ បណ្តោយផ្លូវ ហ៊ុននាង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសំណូមពរដល់អាជ្ញាធរមេត្តាជួយពិនិត្យមើល The post ពលរដ្ឋសំណូមពរអាជ្ញាធរជួសជុលជង្ហុកមួយកន្លែង ដើម្បីបង្ការគ្រោះថ្នាក់ ពិសេសគឺពេលរាត្រី appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បណ្តោយផ្លូវ ហ៊ុននាង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសំណូមពរដល់អាជ្ញាធរមេត្តាជួយពិនិត្យមើល និងជួលជុលជង្ហុកមួយកន្លែង ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនោះនៅពេលរាត្រី។

ប្រជាពលរដ្ឋរស់នៅជិតនឹងផ្លូវជង្ហុក បានលើកឡើងថា ផ្លូវមួយនេះពីមុនមានរថយន្តដឹកខ្សាច់ដឹកឆ្លងកាត់រាល់ថ្ងៃ ដោយយកទៅចាក់ធើ្វការអភិវឌ្ឍន៍នៅខាងក្នុងផ្លូវ៦០ម៉ែត្រ ធើ្វឱ្យកើតមានជង្ហុកតូចមួយនៅទីនេះ ហើយជង្ហុកមួយនេះផងដែរ ដំបូងឡើយតូចទេ តែដោយសារមានភ្ញៀងធ្លាក់ផងក៏មានទឹកដក់កើតជាជង្ហុកធំទៅៗ ហើយនៅពេលមានទឹកដក់ក្នុងជង្ហុកនេះ អ្នកធើ្វដំណើរឆ្លងកាត់មើលមិនឃើញ អាចធ្លាក់ដួលធ្វើឱ្យគ្រោះថ្នាក់។

ចំណែកពលរដ្ឋម្នាក់ទៀតបានលើកឡើង ស្រដៀងនេះដែរថា នៅពេលដែលឃើញមានអ្នកដួលច្រើននាក់ គាត់ក៏បានយកដី រឺ កំទេចថ្ម យកទៅចាក់បំពេញ ដើម្បីបញ្ចៀសមានអ្នកដួល តែមិនយូរប៉ុន្មាន ជង្ហុកមួយនេះបានមកជាសភាពដើមវិញ ដូច្នេះលោកសូមសំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធមេត្តាជួយជួសជុលឡើងវិញផង។

ជុំវិញបញ្ហាជង្ហុកនេះ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឱ្យកម្ពុជាថ្មីដឹងថា លោកនឹងចុះទៅពិនិត្យជាក់ស្ដែង ហើយនឹងជួសជុលជាបន្តបន្ទាប់៕
អត្ថបទ ៖ ម៉េង


The post ពលរដ្ឋសំណូមពរអាជ្ញាធរជួសជុលជង្ហុកមួយកន្លែង ដើម្បីបង្ការគ្រោះថ្នាក់ ពិសេសគឺពេលរាត្រី appeared first on Kampuchea Thmey Daily.