យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani
យោធាថៃម្នាក់ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងខេត្ត Pattani ភាគខាងត្បូង នៅថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥... The post យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani appeared first on Kampuchea Thmey Daily.

យោធាថៃម្នាក់ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani ភាគខាងត្បូង នៅថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥។

តាមការចុះផ្សាយរបស់ Khaosod, យោធាម្នាក់នេះមានឈ្មោះ Apichart Phaphan។ រូបគេបានស្លាប់ដោយសារតែផ្ទុះគ្រាប់បែកដែលបង្កៃលើផ្លូវហាយវ៉េលេខ ៤១៥៧ ក្នុងស្រុក Panare ខណៈមានសេចក្តីរាយការណ៍ថា ហេតុការណ៍នេះកើតឡើង ពេលយោធាមួយក្រុម ធ្វើដំណើរមកពីកម្មវិធីមួយ ដែលរៀបចំដោយរដ្ឋបាលស្រុកនេះ។
ក្រៅពីអ្នកស្លាប់ហើយនោះ ក៏មានមន្ត្រីយោធា៤នាក់ផ្សេងទៀតត្រូវរបួសផងដែរ ក្នុងនោះមានម្នាក់របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Panare ភ្លាមៗ។

សូមជម្រាបថា អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃមិនថមថយឡើយ បើទោះជាមានកិច្ចប្រឹងប្រែងចរចាសន្តិភាពក៏ដោយ។
ការវាយប្រហារដោយហិង្សានៅតែកើតឡើងជាបន្តបន្ទាប់ ដ្បិតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phumtham Wechayachai ចេញបញ្ជាឲ្យរឹតបន្តឹងវិធានការសន្តិសុខ និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថៃ ក្នុងការបន្តកិច្ចសន្ទនាសន្តិភាពជាមួយក្រុមបះបោរក៏ដោយ។

បើគិតចាប់តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្សជាង ៧ ០០០នាក់ និងបណ្តាលឲ្យរាប់ម៉ឺននាក់ទៀតរងរបួស។
មិនត្រឹមប៉ុណ្ណឹង ភាពចលាចលនៅទីនោះ ក៏តាមលងបន្លាចដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះការបាញ់ប្រហារនៅថៃសម្លាប់មនុស្ស៣នាក់ និងបង្ករបួស និងការបិទសាលារៀន
The post យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani appeared first on Kampuchea Thmey Daily.