នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបញ្ហាច្រកព្រំដែនកម្ពុជា-ថៃនោះគឺសាមញ្ញបំផុត បើថៃខ្លួនឯងបើកព្រំដែនខ្លួនឯងវិញទៅស្ថានភាពព្រំដែននឹងត្រលប់ទៅដូចដើមវិញហើយ។ ការលើកឡើងនេះគឺបន្ទាប់ពីថៃបានព្យាយាមក្នុងការសុំចរចាជាមួយកម្ពុជាលើការបើកព្រំដែននេះ ខណៈខ្លួនជាអ្នកចាប់ផ្ដើមមុន។ The post នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបញ្ហាច្រកព្រំដែនកម្ពុជា-ថៃនោះគឺសាមញ្ញបំផុត បើថៃខ្លួនឯងបើកព្រំដែនខ្លួនឯងវិញទៅស្ថានភាពព្រំដែននឹងត្រលប់ទៅដូចដើមវិញហើយ។ ការលើកឡើងនេះគឺបន្ទាប់ពីថៃបានព្យាយាមក្នុងការសុំចរចាជាមួយកម្ពុជាលើការបើកព្រំដែននេះ ខណៈខ្លួនជាអ្នកចាប់ផ្ដើមមុន។

ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរិទ្ធិជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាបញ្ហាដែលកើតឡើងជាមួយថៃនៅពេលនេះគឺ «ទំនុកចិត្ត» ដែលត្រូវការឱ្យស្ដារឡើងវិញបន្ទាប់ពីថៃបានបិទទ្វារព្រំដែនដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ សម្ដេចធិបតីបានឱ្យដឹងថាភាគីថៃបានស្នើសុំឱ្យយករឿងបិទព្រំដែនទៅក្នុងកិច្ចប្រជុំ JBC តែត្រូវបានកម្ពុជាបដិសេធ។
សម្ដេចថា៖ «យើងអត់ចរចាទេតែបើថៃបើកវិញដោយឯកតោភាគីយើងនឹងបើកឡើងវិញដែរ ៥ម៉ោងក្រោយដើម្បីឱ្យលំហូរនៃទំនិញនិងប្រជាជនដូចដើម។ យើងសម្បទានដល់ប៉ុណ្ណេះទៀត កម្ពុជាមានសិទ្ធិបើកមិនបើកតែដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ តែបើហៅមកអង្គុយចរចាគឺអត់ទេ! ថៃបិទមុនបើកមុនទៅចប់ហើយ»។

សម្ដេចថាមានការតែការបើកព្រំដែនឡើងវិញពីថ្ងៃទេទើបអាចឈានដល់ការចរចារឿងផ្សេងបាន រួមទាំងការសម្រួលទ័ពនៅព្រំដែនផងដែរ។
គួរឱ្យដឹងផងដែរថាប្រទេសថៃបានធ្វើការបិទច្រកព្រំដែនដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានបានឆ្លើយតបដោយកម្ពុជានាថ្ងៃបន្ទាប់ បន្ថែមលើនេះនៅថ្ងៃទី១៧ ខែមិថុនានេះកម្ពុជាបានសម្រេចបិទការនាំចូលបន្លែផ្លៃឈើពីថៃចូលមកកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikorndej Balankura សោកស្ដាយចំពោះចំណាត់ការរបស់កម្ពុជា និងថាក្នុងភាពជាអ្នកជិតខាងល្អកម្ពុជាមិនគួរធ្វើបែបនេះនោះទេ តែត្រូវបានអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោក ជា ធីរិទ្ធ ឆ្លើយតបថាជាការលើកឡើងដោយមិនចេះអៀនខ្មាស់ ខណៈដែលប្រទេសថៃជាអ្នកបង្កបញ្ហានេះមុន៕

អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម appeared first on Kampuchea Thmey Daily.