គឹម ជុងអ៊ុន បង្ហាញការគាំទ្ររុស្ស៊ីដោយឥតលក្ខខណ្ឌ និង ជឿជាក់ថា រុស្ស៊ីឈ្នះសង្គ្រាម
ពេលទទួលជួបមន្ត្រីសន្តិសុខរុស្ស៊ី ក្នុងពេលដែល រុស្ស៊ីរងការវាយប្រហារយ៉ាងដំណំពីភាគីអ៊ុយក្រែន ប្រធានាធិបតីកូរ៉េខាងជើង លោគ គឹម ជុងអ៊ុន (Kim Jong Un) បានបង្ហាញជំហរគាំត្ររុស្ស៊ីដោយឥតលក្ខខណ្ឌ ... The post គឹម ជុងអ៊ុន បង្ហាញការគាំទ្ររុស្ស៊ីដោយឥតលក្ខខណ្ឌ និង ជឿជាក់ថា រុស្ស៊ីឈ្នះសង្គ្រាម appeared first on Kampuchea Thmey Daily.

ពេលទទួលជួបមន្ត្រីសន្តិសុខរុស្ស៊ី ក្រោយពេលដែលរុស្ស៊ីរងការវាយប្រហារយ៉ាងដំណំពីភាគីអ៊ុយក្រែន ប្រធានាធិបតី កូរ៉េខាងជើង លោគ គឹម ជុងអ៊ុន (Kim Jong Un) បានបង្ហាញជំហរគាំត្ររុស្ស៊ីដោយឥតលក្ខខណ្ឌ និង បង្ហាញសុទិដ្ឋិនិយមថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនៅអ៊ុយក្រែន ដូចដែលរុស្ស៊ីធ្លាប់ឈ្នះសង្គ្រាមក្នុងប្រវត្តិសាស្រ្តក្នុងពេលកន្លងមក។

ការបង្ហាញសុទិដ្ឋិនិយមរបស់មេដឹកនាំកូរ៉េខាងជើង នៅពេលដែលជួបសវនាការជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងព្យុងយ៉ាងនៅថ្ងៃទី៤ខែមិថុនា។ យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (Central Korean News Agency (KCNA))។
លោក លោគ គឹម ជុងអ៊ុន បានបញ្ជាក់ថា៖«នៅពេលអនាគត រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងគាំទ្រដោយឥតលក្ខខណ្ឌចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសរបស់ខ្លួនក្នុងគ្រប់បញ្ហានយោបាយអន្តរជាតិសំខាន់ៗ រួមទាំងបញ្ហាអ៊ុយក្រែន និងគោរពតាមមាត្រានៃសន្ធិសញ្ញារវាងកូរ៉េខាងជើង និងរុស្ស៊ី។
ប្រធានាធិបតីកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តដំបូងគេក្នុងការជួយរុស្ស៊ី ដោយការបញ្ជូនកងទ័ពប្រមាណ១៥០០០នាក់ទៅសមរភូមិនៅអ៊ុយក្រែន បានសម្តែង ការរំពឹងទុក និងការជឿជាក់ថា រុស្សីនឹងឈ្នះយ៉ាងពិតប្រាកដក្នុងបុព្វហេតុដ៏ពិសិដ្ឋនៃយុត្តិធម៌សម្រាប់ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu តាមការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទៅបំពេញទស្សនកិច្ចជាថ្មីម្តងទៀតនៅប្រទេសកូរ៉េខាងជើងក្នុងរយៈពេល៧០ថ្ងៃរាប់ចាប់តាំងពីដំណើរទស្សនកិច្ចដែលបានធ្វើឡើងកាលពីខែមីនា។
ដំណើរទស្សនកិច្ចនេះ កើតឡើងក្រោយ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានទ័ពយោធារហូតដល់៤ទីតាំង និងបំផ្លាញយន្តហោះចម្បាំងរុស្ស៊ីរហូតដល់ជាង៤០គ្រឿង គិតជាទឹកប្រាក់មានប្រមាណ៧ពាន់លានដុល្លារ។ លើសពីនេះ ការវាយប្រហារចុងក្រោយ និងធ្ង្នន់ធ្ងរសម្រាប់រុស្ស៊ី គឺការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានតភ្ជាប់ទៅកាន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីកាន់កាប់ជាង១ទសវត្សរ៍ និងគ្មានការទទួលស្គាល់ជាអន្តរជាតិ៕
រ៉ាន់ រើយ


The post គឹម ជុងអ៊ុន បង្ហាញការគាំទ្ររុស្ស៊ីដោយឥតលក្ខខណ្ឌ និង ជឿជាក់ថា រុស្ស៊ីឈ្នះសង្គ្រាម appeared first on Kampuchea Thmey Daily.