ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ ប្រវែងជិត ៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់

ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាអោក ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ ដែល​ជា​ផ្នែក​មួយ​ The post ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ ប្រវែងជិត ៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ appeared first on Kampuchea Thmey Daily.

ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ ប្រវែងជិត ៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់

កំពង់ធំ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាអោក ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អាទិភាព​របស់​សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និង​នៅ​តាម​ទី​ជនបទ កំពុងដំណើរការសាងសង់ជូនពលរដ្ឋ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​មួយប្រជាពលរដ្ឋ និងចុះពិនិត្យ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ មានទីតាំងពីភូមិតាអោក ប្រាសាទសំបូរ។

ក្នុង​ពិធីសំណេះសំណាលនោះដែរ លោក ថ្លែងថា ការសាងសង់ផ្លូវកៅស៊ូDBSTនេះ ពិតណាស់នឹងអាចសម្រួលដល់បងប្អូនអ្នកធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសគឺការធ្វើដំណើររបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព និងដឹកជញ្ជូនកសិផលផ្សេងៗកាន់តែមានភាព ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន។

លោក​បន្ត​ថា ដើម្បី​ឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យ​បានគង់វង្ស ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត សូមចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នា។

លោក​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាន​ដាក់​ចេញ​កម្មវិធី​គោលនយោបាយ​ការអភិវឌ្ឍ​សហគមន៍​កសិកម្មទំនើប ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្ម​ផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍​កសិកម្មទំនើបផ្តល់ភាព​ច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យ​កសិកម្មកម្ពុជានាពេលអនាគតផងដែរ។

អត្ថបទ ៖ ឈាង មករា

The post ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ ប្រវែងជិត ៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ appeared first on Kampuchea Thmey Daily.