មន្ត្រី​ជលផល ចុះ​ចាប់​ត្រីទីឡាបព្យា នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ បាន​មួយ​រថយន្ត

ត្រីទីឡាបព្យា មួយរថយន្ត camry កែច្នៃ នាំចូលពីប្រទេសថៃ បម្រុង​យក​ទៅ​ចែកចាយ​លក់​នៅ​លើ​ទី​ផ្សារ​កម្ពុជា ត្រូវបានមន្ត្រីជំនាញជលផលថ្នាក់ជាតិ The post មន្ត្រី​ជលផល ចុះ​ចាប់​ត្រីទីឡាបព្យា នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ បាន​មួយ​រថយន្ត appeared first on Kampuchea Thmey Daily.

មន្ត្រី​ជលផល ចុះ​ចាប់​ត្រីទីឡាបព្យា នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ បាន​មួយ​រថយន្ត

បន្ទាយមានជ័យ ៖ ត្រីទីឡាបព្យា មួយរថយន្ត camry កែច្នៃ នាំចូលពីប្រទេសថៃ បម្រុង​យក​ទៅ​ចែកចាយ​លក់​នៅ​លើ​ទី​ផ្សារ​កម្ពុជា ត្រូវបានមន្ត្រីជំនាញជលផលថ្នាក់ជាតិ ចុះធ្វើការបង្ក្រាបដោយផ្ទាល់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លើកំណត់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវស្របតាមព្រំដែន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបាន​ឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះថា រថយន្តដឹកត្រីខាងលើ ជារថយន្តម៉ាកាមរី កែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-0865 ត្រូវបានឃាត់ អូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកាលពីវរសៀលថ្ងៃទី ថ្ងៃទី២៧ ខែឧសភានេះតែម្ដង ដោយជំនាញមន្ត្រីជលផលថ្នាក់ជាតិ ចុះបង្ក្រាបដោយផ្ទាល់ លើកំណត់ផ្លូវជាតិលេខ៥៨ ទិសដៅពីស្រុកម៉ាឡៃឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ សំដៅឆ្លងកាន់ខេត្តបន្ទាយមានជ័យ បន្តទៅខេត្តផ្សេងទៀត នៅជុំវិញបឹងទន្លេសាប។

មន្ត្រីជំនាញជលផលខេត្តបន្ទាយមានជ័យ បានបន្ត​ឱ្យដឹងទៀតថា ករណីនេះ គឺជា ករណីដែលថ្នាក់ជាតិចុះដោយផ្ទាល់ ដោយខណ្ឌជលផលគ្រាន់តែបានចូលរួម។

ចំពោះនីតិវិធីលើការផាកពិន័យ ឬធ្វើការចាត់ចែងយ៉ាងណានោះ លោកពុំទាន់ទទួលបាននៅឡើយ ដោយគ្រាន់តែដឹងថា ត្រីក្នុងរថយន្តជាត្រីទីឡាបព្យា នាំចូលពីក្រៅប្រទេស។

តាមមន្រ្តីជលផលថ្នាក់ជាតិបានឱ្យដឹងថា ត្រីខាងលើជាត្រីនុយ​ជំនាញ​នឹង​ធ្វើ​ការ​ផាកពិន័យតាមច្បាប់ជលផល។ តែបើតាមប្រភពដែលទទួលបាន ត្រីខាងលើ ត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកតំបន់ម៉ាឡៃ ដោយឆ្លងកាត់មន្រ្តីជំនាញជាច្រើន ប្រចាំច្រកដូចជា  គយ និងគណៈកម្មាការច្រកទ្វារជាដើម ។ តែអ្វីដែលទទួលបានចុងក្រោយ មួយរយៈ​នេះ​ឈ្មួញបានសម្រុកនាំចូលត្រីក្លាសេ ពីប្រទេសថៃរួមមាន ត្រីប្រា ត្រីកន្ធរ ចូលកម្ពុជាខ្លះមានច្បាប់ និងខ្លះអត់ច្បាប់ ដើម្បីបន្តយកទៅលក់ចែកចាយ នៅតាមខេត្តជុំវិញបឹងទន្លេសាប។

ជាមួយគ្នានោះ មន្ត្រីជំនាញជលផលនៅខេត្តសៀមរាប និងបាត់ដំបងក៏​ បានបង្ក្រាបចាប់ផាកពិន័យ ជាបន្តបន្ទាប់ផងដែរ៕

ដោយ ៖ អ ពៅ

The post មន្ត្រី​ជលផល ចុះ​ចាប់​ត្រីទីឡាបព្យា នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ បាន​មួយ​រថយន្ត appeared first on Kampuchea Thmey Daily.