រូបភាព ពិធីប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ ដ៏រីករាយ
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានគ្រងជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល២០២៤-២៥ The post រូបភាព ពិធីប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ ដ៏រីករាយ appeared first on Kampuchea Thmey Daily.

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានគ្រងជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល២០២៤-២៥ បន្ទាប់ពីយកឈ្នះ ក្លិបព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ជាមួយគ្នានេះ ក្លិបបាល់ទាត់ បឹងកេត ទទួលបានចំណាត់ថ្នាក់លេខ៣ តាមរយៈជ័យជម្នះលើ ក្លិបបាល់ទាត់ វិសាខា ដោយលទ្ធផល ៣-០។
ខាងក្រោមជារូបភាពនៃពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីទាំងក្រុម និងឯកត្តជន៖
- ជើងឯក៖ ភ្នំពេញក្រោន
- រងជើងឯក៖ ព្រះខ័នរាជស្វាយរៀង
- លេខ៣៖ បឹងកេត
- ក្រុមវិសាខា ទទួលបានពានក្រុមលេងដោយយុត្តិធម៌ជាងគេ
- កីឡាករ សៀង ចន្ធា (បឹងកេត) ឈ្នះពានស្បែកជើងមាស
- កីឡាករ ម៉ាត់ នរុណ (បឹងកេត) ឈ្នះពានកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍
សូមអានប្រភពព័ត៌មាន