ឥណ្ឌូណេស៊ីកំណត់គោលដៅវ៉ាឱ្យដាច់វៀតណាម លើផលិតកម្មកាហ្វេ
បច្ចុប្បន្ន ផលិតកម្មកាហ្វេឥណ្ឌូណេស៊ីមានប្រមាណ ៧០០ ០០០ តោន/ឆ្នាំ ដែលធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក។ The post ឥណ្ឌូណេស៊ីកំណត់គោលដៅវ៉ាឱ្យដាច់វៀតណាម លើផលិតកម្មកាហ្វេ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីសម្របសម្រួលស្បៀងអាហារឥណ្ឌូណេស៊ី លោក Zulkifli Hasan បានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីផ្តោតទៅលើការបង្កើនផលិតកម្មកាហ្វេក្នុងស្រុក ដោយមានគោលដៅវ៉ាឱ្យដាច់វៀតណាម ក្លាយជាប្រទេសផលិតកាហ្វេធំជាងគេទី២របស់ពិភពលោក។

លោក Hasan បានឱ្យដឹងថា បច្ចុប្បន្ន ផលិតកម្មកាហ្វេឥណ្ឌូណេស៊ីមានប្រមាណ ៧០០ ០០០ តោន/ឆ្នាំ ដែលធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក។ លោកថា តួលេខនេះនឹងកើនឡើងខ្លាំង ប្រសិនបើឥណ្ឌូណេស៊ីប្រើយុទ្ធសាស្រ្តត្រឹមត្រូវ។
លោកបានថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ World of Coffee Jakarta កាលពីថ្ងៃព្រហស្បតិ៍ថា៖ «បច្ចុប្បន្នតម្លៃ(កាហ្វេ)អំណោយផលខ្លាំងណាស់ ដូច្នេះយើងត្រូវបង្កើនផលិតភាព»។

លោកបានពន្យល់ថា យុទ្ធសាស្ត្របង្កើនផលិតភាព រួមមានការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អជាងមុន ការកែលម្អដំណើរការក្រោយការប្រមូលផល និងការប្រើបច្ចេកទេសវេចខ្ចប់ប្រកបដោយការប្រកួតប្រជែង ដើម្បីបង្កើនតម្លៃកាហ្វេឥណ្ឌូណេស៊ី។
យោងតាមលោក Hasan ឥណ្ឌូណេស៊ីមានផ្ទៃដីធំទូលាយដែលសមរម្យសម្រាប់ការដាំដុះកាហ្វេ រាប់តាំងពីតំបន់ភាគខាងលិចបំផុតនៃទីក្រុង Aceh រហូដដល់ភាគខាងកើតនៃកោះប៉ាពូ។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន ឥណ្ឌូណេស៊ី នៅពីក្រោយប្រេស៊ីល វៀតណាម និងកូឡុំប៊ី ក្នុងការផលិតកាហ្វេពិភពលោក។ វៀតណាមដែលជាប្រទេសផលិតកាហ្វេធំជាងគេទី២ ផលិតកាហ្វេ ១,៨ លានតោន/ឆ្នាំ។
The post ឥណ្ឌូណេស៊ីកំណត់គោលដៅវ៉ាឱ្យដាច់វៀតណាម លើផលិតកម្មកាហ្វេ appeared first on Kampuchea Thmey Daily.