ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេបំផុតក្នុងពាន​សម្តេច​តេជោ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្លិបបាល់ទាត់កម្ពុជា ជោគជ័យជាងគេបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន (Hun Sen Cup)។ The post ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេបំផុតក្នុងពាន​សម្តេច​តេជោ appeared first on Kampuchea Thmey Daily.

ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេបំផុតក្នុងពាន​សម្តេច​តេជោ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្លិបបាល់ទាត់កម្ពុជា ទទួល​បាន​ជោគជ័យជាងគេបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្រុមព្រះខ័នរាជស្វាយរៀង

ក្នុងប្រវត្តិសាស្ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៧ មក ព្រះខ័នរាជស្វាយរៀង ធ្លាប់បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រចំនួន ៩ លើក ក្នុងនោះពួកគេបានឈ្នះជើងឯកចំនួន ៥ លើក (នៅឆ្នាំ ២០១១, ២០១២, ២០១៥, ២០១៧ និងរដូវកាល ២០២៣-២០២៤) និងជើងឯករងចំនួន ៤ លើក (នៅឆ្នាំ ២០០៨, ២០១៦, ២០១៩ និង ២០២១)។

ដោយឡែកផ្សេង២ទៀត គឺក្លិបទីហ្វីអាមី ធ្លាប់ឈ្នះ ៣ លើក, ក្លិបវិសាខា ធ្លាប់ឈ្នះ ៣ លើក, ភ្នំពេញក្រោន ធ្លាប់ឈ្នះ ២ លើក និងក្រៅពីនោះសុទ្ធតែធ្លាប់ឈ្នះ ១ លើកដូចគ្នា ដូចជា ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ, បឹងកេត, ខេមរាកីឡា និងបៀលប្រាយ។

គួរបញ្ជាក់ថា នៅថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ចុងសប្តាហ៍នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបតទល់គ្នាជាមួយក្រុម ភ្នំពេញក្រោន ក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការប្រកួតលើកនេះ គឺជាកំណត់ត្រាលើកទី ១០ ដែលព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រ៕

ក្រុមព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

The post ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេបំផុតក្នុងពាន​សម្តេច​តេជោ appeared first on Kampuchea Thmey Daily.