កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់​ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់​ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ ។ ក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីនាយករដ្ឋមន្ត្រីកម្ពុជា ​និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីខាងលើនេះ ធ្វើឡើងក្នុងពេលដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងនោះ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរ ចំពោះការរៀបចំយ៉ាងល្អប្រសើរ នូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងការគាំទ្រ ចំពោះការធ្វើជាប្រធានអាស៊ាន របស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ […]

កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់​ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់​ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីនាយករដ្ឋមន្ត្រីកម្ពុជា ​និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីខាងលើនេះ ធ្វើឡើងក្នុងពេលដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ក្នុងនោះ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរ ចំពោះការរៀបចំយ៉ាងល្អប្រសើរ នូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងការគាំទ្រ ចំពោះការធ្វើជាប្រធានអាស៊ាន របស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។

ជាការឆ្លើយតបផងដែរ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណ ចំពោះសម្ដេចធិបតី ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើរ រវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហាឡាល់ ដោយថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្ត ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី បន្តពិភាក្សាគ្នា ឱ្យបានស៊ីជម្រៅបន្ថែមទៀតផងដែរ៕