ឥណ្ឌា កាត់ទំនាក៉ទំនងជាមួយនឹងប៉ាគីស្ថាន ក្រោយហេតុការណ៍ភេវរកម្មនៅរដ្ឋកាស្មៀ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានសម្រេចចិត្តទំលាក់បន្ទាបទំនាក់ទំនងការទូតជាមួយប៉ាគីស្ថាន និងបានប្រកាសវិធានការសងសឹកផ្សេងទៀតជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដោយពួកសកម្មប្រយុទ្ធចូលទៅក្នុងទឹកដី Jammu និង Kashmir របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារដែលបានសម្លាប់ជនស៊ីវិល២៦នាក់។ គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការងារខុទ្ទកាល័យសន្តិសុខដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃពុធបានសម្រេចចិត្តលើវិធានការសងសឹកចំនួន៥ចំណុច។ចំណុចទាំងនោះរួមបញ្ចូលទាំងការប្រកាសទីប្រឹក្សាជាន់ខ្ពស់ការពារជាតិប៉ាគីស្ថាន persona non grata និងកាត់បន្ថយកម្លាំងនៃបេសកកម្មការទូតរបស់ទីក្រុង Islamabad នៅក្នុងប្រទេសឥណ្ឌាពី៥៥នាក់មក៣០នាក់ហើយឥណ្ឌានឹងដកទីប្រឹក្សាយោធារបស់ខ្លួនចេញពីគណៈកម្មាធិការជាន់ខ្ពស់របស់ខ្លួនក្នុងរដ្ឋធានីប៉ាគីស្ថានផងដែរ។ ការឆ្លើយតបនេះក៏រួមបញ្ចូលផងដែរនូវការលុបចោលទិដ្ឋាការសម្រាប់ជនជាតិប៉ាគីស្ថានក្រោមគ្រោងការណ៍លើកលែងទិដ្ឋាការ SAARC ដែលផ្តល់សិទ្ធិប្រភេទឥស្សរជនមួយចំនួនទៅជាឯកសារធ្វើដំណើរពិសេស ដូច្នេះការលើកលែងពួកគេពីទិដ្ឋាការនៅក្នុងតំបន់។ គួរឲ្យដឹងដែរថាSAARC ឬសមាគមអាស៊ីខាងត្បូងសម្រាប់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានសម្រេចចិត្តទំលាក់បន្ទាបទំនាក់ទំនងការទូតជាមួយប៉ាគីស្ថាន និងបានប្រកាសវិធានការសងសឹកផ្សេងទៀតជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដោយពួកសកម្មប្រយុទ្ធចូលទៅក្នុងទឹកដី Jammu និង Kashmir របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារដែលបានសម្លាប់ជនស៊ីវិល២៦នាក់។
គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការងារខុទ្ទកាល័យសន្តិសុខដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃពុធបានសម្រេចចិត្តលើវិធានការសងសឹកចំនួន៥ចំណុច។
ចំណុចទាំងនោះរួមបញ្ចូលទាំងការប្រកាសទីប្រឹក្សាជាន់ខ្ពស់ការពារជាតិប៉ាគីស្ថាន persona non grata និងកាត់បន្ថយកម្លាំងនៃបេសកកម្មការទូតរបស់ទីក្រុង Islamabad នៅក្នុងប្រទេសឥណ្ឌាពី៥៥នាក់មក៣០នាក់ហើយឥណ្ឌានឹងដកទីប្រឹក្សាយោធារបស់ខ្លួនចេញពីគណៈកម្មាធិការជាន់ខ្ពស់របស់ខ្លួនក្នុងរដ្ឋធានីប៉ាគីស្ថានផងដែរ។
ការឆ្លើយតបនេះក៏រួមបញ្ចូលផងដែរនូវការលុបចោលទិដ្ឋាការសម្រាប់ជនជាតិប៉ាគីស្ថានក្រោមគ្រោងការណ៍លើកលែងទិដ្ឋាការ SAARC ដែលផ្តល់សិទ្ធិប្រភេទឥស្សរជនមួយចំនួនទៅជាឯកសារធ្វើដំណើរពិសេស ដូច្នេះការលើកលែងពួកគេពីទិដ្ឋាការនៅក្នុងតំបន់។
គួរឲ្យដឹងដែរថាSAARC ឬសមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមមានអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា៕
ប្រែសម្រួល៖ស៊ុនលី