អ្នកនាំពាក្យវិមានក្រឹមឡាំង៖ រុស្ស៊ី ផ្តោតលើដំណោះស្រាយយូរអង្វែងនៅអ៊ុយក្រែន
ម៉ូស្គូៈ តាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្តេជ្ញាចិត្តធ្វើការឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែង នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់លោក ក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌជាមុន។ ដោយអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មថ្មីដែលមានសក្តានុពលដែលបណ្តាប្រទេសអឺរ៉ុបអាចដាក់លើប្រទេសរុស្ស៊ី លោក Peskov បានកត់សម្គាល់ថា “ភាសានៃឱសានវាទ” គឺមិនអាចទទួលយកបាន សម្រាប់ប្រទេសរបស់លោកនោះទេ។ កាលពីថ្ងៃសៅរ៍ អ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃជាមួយរុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ខណៈពេលដែលប្រទេសធំៗ នៅអឺរ៉ុបទាមទារឱ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត។ ជាំការឆ្លើយតបលោក ពូទីន នៅព្រឹកថ្ងៃអាទិត្យបានស្នើឱ្យបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ថែមថាកិច្ចព្រមព្រៀងបទឈប់បាញ់អាចត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំ។ ន

ម៉ូស្គូៈ តាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្តេជ្ញាចិត្តធ្វើការឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែង នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់លោក ក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌជាមុន។ ដោយអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មថ្មីដែលមានសក្តានុពលដែលបណ្តាប្រទេសអឺរ៉ុបអាចដាក់លើប្រទេសរុស្ស៊ី លោក Peskov បានកត់សម្គាល់ថា “ភាសានៃឱសានវាទ” គឺមិនអាចទទួលយកបាន សម្រាប់ប្រទេសរបស់លោកនោះទេ។
កាលពីថ្ងៃសៅរ៍ អ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃជាមួយរុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ខណៈពេលដែលប្រទេសធំៗ នៅអឺរ៉ុបទាមទារឱ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត។
ជាំការឆ្លើយតបលោក ពូទីន នៅព្រឹកថ្ងៃអាទិត្យបានស្នើឱ្យបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ថែមថាកិច្ចព្រមព្រៀងបទឈប់បាញ់អាចត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំ។ នៅក្នុងការប្រកាសមួយកាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការចរចា នៅក្នុងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល ឈូក បូរ៉ា