ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច?
នៅក្នុងក្បួនហុងស៊ុយ ថាមពលល្អពីខាងក្រៅនឹងហូរចូលផ្ទះតាមទ្វារខាងមុខ ដែលប្រៀបដូចជាច្រកចូលនៃសំណាង និង... The post ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច? appeared first on Kampuchea Thmey Daily.

នៅក្នុងក្បួនហុងស៊ុយ ថាមពលពន្លឺល្អពីខាងក្រៅជះចូលផ្ទះតាមទ្វារខាងមុខ ដែលប្រៀបដូចជាច្រកចូលនៃសំណាង និងភាពរុងរឿង។ ទន្ទឹមនឹងនេះដែរ ជណ្តើរក៏ជាផ្លូវដែលផ្ទុកថាមពលឡើងទៅលើបានយ៉ាងរលូន ប៉ុន្តែប្រសិនបើទ្វារខាងមុខ និងជណ្តើរត្រូវបាននៅទល់មុខគ្នា ថាមពលល្អដែលប្រុងចូលមក នឹងហូរចេញយ៉ាងលឿន។ នោះហើយ បើគ្មានចរាចរគ្រប់យ៉ាងនឹងកកកុញនៅក្នុងផ្ទះ វាប្រៀបដូចជាការលេចធ្លាយទ្រព្យសម្បត្តិដែលមិនអាចសន្សំបាន ឬតែងតែមានរឿងរ៉ាវដែលតម្រូវឲ្យចំណាយលុយកាក់ខ្ជះខ្ចាយ។

យ៉ាងណាមិញ គ្រប់យ៉ាងសុទ្ធតែអាចជួសជុលបានយ៉ាងប្រសើរ បើទោះបីជាជណ្ដើរនៅទល់មុខទ្វារ នេះបើយោងតាមក្បួនហុងស៊ុយដែលអាចអនុវត្តដើម្បីដោះស្រាយបញ្ហា និងបន្ថែមភាពសុខដុមដល់គេហដ្ឋានរបស់អ្នកដូចតទៅ៖
១ រនាំងបាំង
ការដំឡើងរនាំងបាំងទ្វារខាងមុខ និងជណ្តើរ គឺជាវិធីសាស្រ្តដ៏ពេញនិយមមួយ។ រនាំងនឹងជួយពន្យឺតលំហូរថាមពលល្អ ធ្វើឲ្យថាមពលចរាចរ និងកកកុញនៅក្នុងផ្ទះ។ អ្នកគួរតែជ្រើសរើសវត្ថុធាតុដើមធម្មជាតិដូចជាឈើ ឬកញ្ចក់ដែលមានរូបភាពដូចជាផ្កាឈូក ឬត្រីគល់រាំង។ វាជាការសំខាន់ណាស់ដែលទំហំនៃរនាំងបាំងសមរម្យសម្រាប់ចន្លោះមិនខ្ពស់ពេក ឬទាបពេក ហើយនៅតែរក្សាភាពស្រស់ស្អាតនៃផ្ទះអស់លោកអ្នក។
២ រុក្ខជាតិហុងស៊ុយ
ការនាំយករុក្ខជាតិដែលមានសក្តានុពលធំៗដូចជា រុក្ខជាតិនាំសំណាង ឬប្រទាល មកដាក់នៅជើងជណ្តើរ ឬនៅជិតទ្វារខាងមុខ វានឹងជួយស្រូប ហើយនាំតុល្យភាពថាមពលបានយ៉ាងល្អ។ លើសពីនេះ ដើមឈើក៏ជួយបន្ថែមភាពស្រស់ស្រាយ និងភាពរឹងមាំដល់ផ្ទះផងដែរ។
៣ វាំងនន
ព្យួរវាំងននដែលមានកម្រាសក្រាស់នៅជុំវិញទ្វារខាងមុខ ឬជណ្តើរ នេះគឺជាមធ្យោបាយដ៏ល្អមួយទៀតដើម្បីបន្ថយរំហូរថាមពល។ ពណ៌នៃវាំងននគួរតែត្រូវបានជ្រើសរើសដើម្បីផ្គូផ្គងជាមួយដួងជតាររបស់ម្ចាស់ផ្ទះ។ ជាពិសេស ដើម្បីបង្កើនសោភ័ណភាព និងបន្ថែមភាពស្រស់ស្អាតដល់តំបន់ជុំវិញនោះផងដែរ។
៤ គ្រឿងលម្អ
ការប្រើប្រាស់គ្រឿងលម្អ គឺជាជម្រើសដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ដូចជាការព្យួរកណ្ដឹងខ្យល់នៅទ្វារខាងមុខ ដើម្បីទាក់ទាញថាមពលវិជ្ជមាន។ ចំណែកឯការដាក់រូបចម្លាក់ Pi Xiu ឬអណ្តើកជិះនាគក្នុងទីតាំងត្រឹមត្រូវនៃផ្ទះ ក៏អាចជួយរក្សាទ្រព្យសម្បត្តិ និងបង្កើនសំណាង។ ប៉ុន្តែការជ្រើសរើសគ្រឿងលម្អផ្ទះ ក៏គួរគិតពីភាពស័ក្តិសម និងជំនឿផ្ទាល់ខ្លួនដែរ។
បន្ថែមពីលើដំណោះស្រាយដែលបានរៀបរាប់ខាងលើ ចំណុចសំខាន់បំផុតដែលមិនគួរមើលរំលងនៅពេលកែតម្រូវហុងស៊ុយនៃផ្ទះរបស់អស់លោកអ្នកគឺ៖
-រក្សាអនាម័យ និងសណ្តាប់ធ្នាប់ ឲ្យផ្ទះស្អាតនិងមានរបៀបរៀបរយ នោះនឹងអនុញ្ញាតឲ្យថាមពលហូរបានយ៉ាងងាយស្រួល និងរលូន។
-ផ្ទះគួរតែមានពន្លឺគ្រប់គ្រាន់ ទាំងពន្លឺធម្មជាតិ និងពន្លឺពីអំពូល ដើម្បីបង្កើនថាមពលល្អចូលមក។
យ៉ាងណាមិញ ប្រសិនបើអ្នកមិនប្រាកដពីរបៀបកែកុន ឬត្រូវការដំបូន្មានជាក់លាក់សម្រាប់ផ្ទះរបស់អ្នក វាជាការល្អក្នុងការស្វែងរកដំបូន្មានពីអ្នកជំនាញហុងស៊ុយ ដើម្បីទទួលបានប្រសិទ្ធភាពនិងថាមពលល្អចូលមក៕

អត្ថបទ៖ គ្រូ ណុប
ចុចអាន៖ហាមដាក់របស់ប៉ុន្មាននេះលើអាសនៈ ដែលអាចនាំឲ្យកូនចៅមានជម្លោះ គ្មានសុភមង្គល
The post ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច? appeared first on Kampuchea Thmey Daily.