អាមេរិក និងចិន កាត់បន្ថយពន្ធថ្មីភាគច្រើន បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិននៅថ្ងៃពុធនេះ បានកាត់បន្ថយពន្ធថ្មីភាគច្រើន របស់ពួកគេលើការនាំចូលរបស់គ្នាទៅវិញទៅមក ហើយបានផ្អាកផ្នែក នៃអ្វីដែលគេហៅថា ពន្ធទៅវិញ ទៅមករយៈពេល ៩០ថ្ងៃ ស្របតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា ពាណិជ្ជកម្មកម្រិតខ្ពស់កាលពី ចុងសប្តាហ៍នៅប្រទេសស្វីស។ ដោយសារតែអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅថា “កំណត់ឡើងវិញទាំងស្រុង” ជាមួយប្រទេសចិន រដ្ឋបាលរបស់លោក បានកាត់បន្ថយពន្ធ ដែលខ្លួនបានដាក់លើមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ ក្រោមអាណត្តិប្រធានាធិបតីទីពីររបស់លោកមកត្រឹម  ៣០ ភាគរយពី ១៤៥ភាគរយ។  ទន្ទឹមនឹងនេះ ប្រទេសចិន ក៏បានកាត់បន្ថយពន្ធសងសឹករបស់ខ្លួនលើសហរដ្ឋអាមេរិកមកត្រឹម ១០ភាគរយពី ១២៥ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានសម្រេចចិត្តរក្សា ១០ភាគរយនៃការដំឡើងពន្ធ ៣៤ភាគរយ លើការនាំចូលរបស់ចិនទាំងអស់ ដែលបានណែនាំជាផ្នែកនៃគម្រោង “ទៅវិញទៅមក” របស់ខ្លួននៅដើមខែមេសា ខណៈដែលនៅសល់នឹងត្រូវចរចាក្នុងអំឡុងពេលផ្អាក ៩០ថ្ងៃ។ រដ្ឋបាលលោក ដូណាល់ ត្រាំ  ក៏បានរក្សាការយកពន្ធ ២០ភាគរយ ដាច់ដោយឡែកពីគ្នាលើអ្វីដែលខ្លួនយល់ថា ជាការខិតខំប្រឹងប្រែង មិនគ្រប់គ្រាន់របស់ប្រទេសចិន ក្នុងការទប់ស្កាត់ល

អាមេរិក និងចិន កាត់បន្ថយពន្ធថ្មីភាគច្រើន បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិននៅថ្ងៃពុធនេះ បានកាត់បន្ថយពន្ធថ្មីភាគច្រើន របស់ពួកគេលើការនាំចូលរបស់គ្នាទៅវិញទៅមក ហើយបានផ្អាកផ្នែក នៃអ្វីដែលគេហៅថា ពន្ធទៅវិញ ទៅមករយៈពេល ៩០ថ្ងៃ ស្របតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា ពាណិជ្ជកម្មកម្រិតខ្ពស់កាលពី ចុងសប្តាហ៍នៅប្រទេសស្វីស។

ដោយសារតែអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅថា “កំណត់ឡើងវិញទាំងស្រុង” ជាមួយប្រទេសចិន រដ្ឋបាលរបស់លោក បានកាត់បន្ថយពន្ធ ដែលខ្លួនបានដាក់លើមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ ក្រោមអាណត្តិប្រធានាធិបតីទីពីររបស់លោកមកត្រឹម  ៣០ ភាគរយពី ១៤៥ភាគរយ។  ទន្ទឹមនឹងនេះ ប្រទេសចិន ក៏បានកាត់បន្ថយពន្ធសងសឹករបស់ខ្លួនលើសហរដ្ឋអាមេរិកមកត្រឹម ១០ភាគរយពី ១២៥ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានសម្រេចចិត្តរក្សា ១០ភាគរយនៃការដំឡើងពន្ធ ៣៤ភាគរយ លើការនាំចូលរបស់ចិនទាំងអស់ ដែលបានណែនាំជាផ្នែកនៃគម្រោង “ទៅវិញទៅមក” របស់ខ្លួននៅដើមខែមេសា ខណៈដែលនៅសល់នឹងត្រូវចរចាក្នុងអំឡុងពេលផ្អាក ៩០ថ្ងៃ។

រដ្ឋបាលលោក ដូណាល់ ត្រាំ  ក៏បានរក្សាការយកពន្ធ ២០ភាគរយ ដាច់ដោយឡែកពីគ្នាលើអ្វីដែលខ្លួនយល់ថា ជាការខិតខំប្រឹងប្រែង មិនគ្រប់គ្រាន់របស់ប្រទេសចិន ក្នុងការទប់ស្កាត់លំហូរនៃ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។

ប្រទេសចិន ក៏បានរក្សាទុកយ៉ាងហោចណាស់ ១០ភាគរយ នៃពន្ធសងសឹកនៅដើមខែមេសា របស់ខ្លួនលើទំនិញទាំងអស់របស់អាមេរិក ដោយនៅសល់ ២៤ភាគរយដូចគ្នានៅលើតុចរចា នៅសប្តាហ៍ខាងមុខនេះ។

ក្នុងអំឡុងពេលនៃកិច្ច ពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវ ប្រទេសចិន បានយល់ព្រមផ្អាក ឬលុបចោលវិធានការតបតវិញ ដោយមិនគិតពន្ធដែលខ្លួន បានធ្វើប្រឆាំងនឹងសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី២ ខែមេសា។ ទាំងនេះរួមមានការត្រួតពិនិត្យ ការនាំចេញលើប្រភេទរ៉ែកម្រចំនួន ៧ ប្រភេទដែលចាំបាច់ សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕