ទីក្រុងមូស្គូ និងទីក្រុងគៀវ ចាប់ផ្តើមធ្វើការដោះដូរអ្នកទោស ក្នុងចំនួនកំណត់ត្រាថ្មី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរអ្នកទោស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ ភាគីទាំងពីរបានបញ្ជូនទាហាន ២៧០នាក់ និងជនស៊ីវិលប្រមាណជា ១២០នាក់មកវិញកាលពីថ្ងៃសុក្រហើយ វា​បាន​បន្ថែម​ថា ការ​ដោះដូរ​នេះ​នឹង​បន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។ យោងតាមក្រសួងបានឱ្យដឹងថា ទាហាន និងជនស៊ីវិលរុស្ស៊ីដែលត្រូវបានដោះលែង ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់រុស្ស៊ី។ យោធារុស្ស៊ីបាននិយាយថា អ្នកស្រុកនៅតំបន់ព្រំដែន Kursk របស់រុស្ស៊ីដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការលុកលុយដែលបានចាប់ផ្តើម ដោយកងទ័ពអ៊ុយក្រែនកាលពីឆ្នាំមុន គឺស្ថិតក្នុងចំណោមអ្នកដែលបានប្រគល់មកវិញ ជាផ្នែកមួយនៃការផ្លាស់ប្តូរលើកនេះ។ ចាប់តាំងពីពេលនោះមក កងកម្លាំងរបស់ទីក្រុងគៀវនៅក្នុងតំបន់ Kursk ត្រូវបានរុញច្រានចេញទាំងស្រុងដោយទាហានរុស្ស៊ី ហើយតំបន់ដែលត្រូវបានរំដោះថ្មីៗនេះ ត្រូវបានប្រធានាធិបតី Vladimir Putin ធ្លាប់បានមកបំពេញទស្សនា កាលពីដើមសប្តាហ៍នេះផងដ

ទីក្រុងមូស្គូ និងទីក្រុងគៀវ ចាប់ផ្តើមធ្វើការដោះដូរអ្នកទោស ក្នុងចំនួនកំណត់ត្រាថ្មី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរអ្នកទោស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។

យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ ភាគីទាំងពីរបានបញ្ជូនទាហាន ២៧០នាក់ និងជនស៊ីវិលប្រមាណជា ១២០នាក់មកវិញកាលពីថ្ងៃសុក្រហើយ វា​បាន​បន្ថែម​ថា ការ​ដោះដូរ​នេះ​នឹង​បន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។

យោងតាមក្រសួងបានឱ្យដឹងថា ទាហាន និងជនស៊ីវិលរុស្ស៊ីដែលត្រូវបានដោះលែង ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់រុស្ស៊ី។

យោធារុស្ស៊ីបាននិយាយថា អ្នកស្រុកនៅតំបន់ព្រំដែន Kursk របស់រុស្ស៊ីដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការលុកលុយដែលបានចាប់ផ្តើម ដោយកងទ័ពអ៊ុយក្រែនកាលពីឆ្នាំមុន គឺស្ថិតក្នុងចំណោមអ្នកដែលបានប្រគល់មកវិញ ជាផ្នែកមួយនៃការផ្លាស់ប្តូរលើកនេះ។

ចាប់តាំងពីពេលនោះមក កងកម្លាំងរបស់ទីក្រុងគៀវនៅក្នុងតំបន់ Kursk ត្រូវបានរុញច្រានចេញទាំងស្រុងដោយទាហានរុស្ស៊ី ហើយតំបន់ដែលត្រូវបានរំដោះថ្មីៗនេះ ត្រូវបានប្រធានាធិបតី Vladimir Putin ធ្លាប់បានមកបំពេញទស្សនា កាលពីដើមសប្តាហ៍នេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី