ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន WOWNOW បានសហការជាមួយក្រុមហ៊ុន A.V.R (ASIA VRHICLE RENTAL) Co.,LTD រៀបចំកម្មវិធី The post ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម! appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន WOWNOW បានសហការជាមួយក្រុមហ៊ុន A.V.R (Asia Vehicle Rental) Co., Ltd. រៀបចំកម្មវិធីប្រគល់-ទទួល ដើម្បីដាក់ដំណើរការជាផ្លូវការនូវរថយន្តអគ្គិសនីថ្មី CHANGAN Eado EV460 ចំនួន ១០០គ្រឿងដំបូង។ បច្ចុប្បន្នរថយន្តទាំងអស់ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ នាយកគ្រប់គ្រងទូទៅ A.V.R លោក លី សុវណ្ណារិទ្ធ និងនាយកប្រតិបត្តិ WOWNOW លោក Jinhe Li បានចូលរួមក្នុងកម្មវិធីនេះជាមួយគ្នា។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មកក់រថយន្តបែបអគ្គិសនីដំបូងបង្អស់របស់កម្ពុជា WOWNOW ប្តេជ្ញាដោយភ្ជាប់មកជាមួយគោលការណ៍ “កាបូនទាប មិនប៉ះពាល់ដល់បរិស្ថាន និងរួមបញ្ចូលការធ្វើដំណើរ”។ ក្នុងពិធីប្រគល់~ទទួលនេះផងដែរ បានបង្ហាញពីការពង្រឹងបន្ថែមនូវសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ WOWNOW ក្នុងវិស័យធ្វើដំណើរដ៏ឆ្លាតវៃ  នេះធានាបាននូវសមត្ថភាពឆ្លើយតបបានយ៉ាងរហ័សបំផុតរបស់ក្រុមហ៊ុន។

លោក Jinhe Li បាន​ដក​ស្រង់​សម្តី​លោក Kevin Zheng ប្រធាន​ជាន់​ខ្ពស់ WOWNOW ក្នុង​សុន្ទរកថា​របស់​លោក៖​ “ប្រសិនបើប្រៀបធៀបជាមួយតុកតុក​ និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដទៃ រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ មានការឆ្លើយតបយ៉ាងរហ័ស កៅអីអង្គុយមានផាសុកភាព ​និងប្រព័ន្ធសេវាធ្វើដំណើរឆ្លាតវៃសុវត្ថិភាពកម្រិតខ្ពស់​ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគំរូនៃការធ្វើដំណើររបស់រាជធានីភ្នំពេញ ក៏ដូចជាផ្លាស់ប្តូរទម្លាប់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាផងដែរ”។

នៅពេលនិយាយអំពីតម្លៃនៃការប្រើប្រាស់រថយន្ត លោក Jinhe Li ក៏បានបន្ថែមទៀតថា​ “រីករាយជាមួយសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងប្រណិតភាពនៅក្នុងតម្លៃដែលសមរម្យ។ ខាងលើនេះ គីជាការធានានៃការប្រកួតប្រជែងក្នុងការធ្វើដំណើររបស់ WOWNOW ។ រថយន្តអគ្គិសនី EV460នេះ មានរយៈចម្ងាយឆ្ងាយ និងការប្រើប្រាស់អស់ថាមពលទាប អាចកាត់បន្ថយថ្លៃចំណាយបានច្រើន យើងរំពឹងថានឹងអាចកាត់បន្ថយការចំណាយប្រតិបត្តិការចំនួន ៣0%។ WOWNOW នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ក្នុងទម្រង់នៃការឧបត្ថម្ភផ្សេងៗ ដោយហេតុអាចជួយទៅសាធារណជនកម្ពុជាឱ្យសម្រេចបាននូវភាពងាយស្រួលក្នុងការកក់រថយន្តដើម្បីធ្វើដំណើរ។

​លោក លី សុវណ្ណារិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អេ វី អ (អេស៊ា វីហ៊ីឃល រេនធល) បានលើកឡើងថា ថា “ថ្ងៃនេះគឺថ្ងៃដ៏សំខាន់មួយ សម្រាប់វិស័យ​ធ្វើ​ដំណើរដោយ​រថយន្ត​តាក់ស៊ីអគ្គិសនីនៅកម្ពុជា​​ ខណៈដែលក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) – ដែលជាក្រុមហ៊ុន​​ទទួល​បានសិទ្ធផ្តាច់មុខ នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ការដំណើរ​ការ​ម៉ាកសញ្ញា “អេវីស ជួល​រថយន្ត” និង​ “បាត់ចិត​ ជួល​រថយន្ត និង​រថយន្ត​ធុនធ្ងន់” រួមជាមួយ​ ChangAn Cambodia មានមោទនភាពប្រកាសអំពីការប្រគល់​រថយន្ត​​អគ្គិសនី សម្រាប់​សេវាកម្ម​តាក់ស៊ី​ ដំបូង​ និងធំបំផុតនៅក្នុងប្រទេស។ មកដល់ពេលនេះ​ អេ.វី.អ ​បាន​ប្រគល់​រថយន្ត Changan EADO EV460 ចំនួន ១០០ គ្រឿង ជូនក្រុមហ៊ុន WowNow Taxi រួចរាល់។ ចំណែក ១០០ គ្រឿងទៀត នឹងត្រូវ​ប្រគល់​នៅខែកក្កដា ឆ្នាំ ២០២៥។ នេះមិនត្រឹមតែជាភាពជោគជ័យ​របស់​យើង​​ប៉ុណ្ណោះទេ — តែ​វាបង្ហាញពីការប្តេជ្ញារួមគ្នាចំពោះ ការ​ផ្តល់​សេវាកម្មធ្វើ​ដំណើរ​ដោយ​រថយន្ត​តាក់ស៊ី​អគ្គីសនី​ ប្រកបដោយនិរន្តភាពផងដែរ។

ក្នុង​ការ​សហការជាដៃគូនេះ អេ.វី.អ ផ្តោតសំខាន់លើ​ភាពឥតខ្ចោះ​ក្នុង​ការផ្តល់​ជូន​នូវ​​រថយន្ត​អគ្គិសនី​ដែល​មាន​គុណភាពខ្ពស់ សុវត្ថិភាពក្នុង​ការ​ធ្វើ​ដំណើរ និងជំនួយ​លើ​ការ​​​គ្រប់គ្រងរថយន្ត ជូន​អតិថិជន​។ Changan EADO EV460 គឺជារថយន្តអគ្គិសនី ដែលផ្តល់ជូនបទពិសោធន៍ធ្វើ​ដំណើរ​ដ៏ល្អឥតខ្ចោះ បំពាក់ដោយ​បច្ចេកវិទ្យាទំនើប​ ដែលជួយសម្រួលដល់​ការ​បើកបរ និងការរចនាផ្នែកខាង​ក្នុង​ ដែល​ផ្តល់នូវ​​ផាសុកភាព ជូន​អ្នក​ដំណើរ​។ អ្នកបើកបរទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងលម្អិត ក្នុងការប្រើប្រាស់រថយន្ត បច្ចេកទេសបើកបរ ច្បាប់ចរាចរណ៍ និងនីតិវិធីធានារ៉ាប់រង ដើម្បីធានានូវសុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​។ បន្ថែមពីនេះ អេ.វី.អ មានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងការផ្តល់​សេវាកម្ម​ជួលរថយន្ត និងការគ្រប់គ្រងរថយន្ត ដែលធានាថា WowNow  Taxi នឹងទទួលបានសេវាកម្មជួល​រថយន្ត​ដ៏​​ល្អឥតខ្ចោះ​ តាម​រយៈ​ ធានារ៉ាប់រង ចំពោះ​អ្នក​បើក​បរ អ្នកដំណើរ និង​តតិយជន ការថែទាំជាប្រចាំ សេវាកម្ម​ជួសជុល ការគ្រប់គ្រងគ្រោះថ្នាក់ និងជំនួយតាមដងផ្លូវ ២៤ម៉ោង។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យរថយន្តអគ្គិសនីថាមពលថ្មីនឹងត្រូវបានពង្រីកបន្ថែមទៀត។ យោងតាមការព្យាករណ៍កំណើនអាជីវកម្មបច្ចុប្បន្នរបស់ WOWNOW នឹងមានរថយន្តអគ្គិសនី ជាង 500 គ្រឿងក្នុងរយៈពេលពីរខែខាងមុខ ដើម្បីផ្តល់សេវាកម្មធ្វើដំណើរប្រកបដោយផាសុកភាព និងបរិស្ថានដែលមានកាបូនទាបដល់ប្រជាជនកម្ពុជា។ ការផ្លាស់ប្តូរនេះក៏មានន័យថា WOWNOW នឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីនាំមកនូវការកែលម្អគុណភាពកាន់តែខ្ពស់ដល់សេវាកម្មទេសចរណ៍នៅកម្ពុជា ហើយអាជីវកម្មនឹងផ្តល់ការងារច្រើនជាងរាប់រយកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះជាសារដ៏រំភើបនិងមានតម្លៃមួយ។

The post ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម! appeared first on Kampuchea Thmey Daily.