ក្រសួងការបរទេសអាមេរិកថា អាមេរិកត្រៀមដាក់ សម្ពាធខ្លាំងក្លាបំផុត ទៅលើរុស្ស៊ី
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់សារព័ត៌មាន Fox News ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមអនុវត្ត “សម្ពាធអតិបរមា” លើប្រទេសរុស្ស៊ី ប្រសិនបើកិច្ចចរចាសន្តិភាព អ៊ុយក្រែនបរាជ័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Bruce បានប្រាប់បណ្តាញ នៅក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះដោយ Fox and Friends កាលពីថ្ងៃចន្ទថា ការអត់ធ្មត់របស់ប្រធានាធិបតីអាមេរិក បាន “ថមថយ” ហើយថា លោកបានសម្តែងការខកចិត្តនៅក្នុងការបង្ហោះថ្មីៗនៅលើ Truth Social ។ កាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន “ឆ្កួតហើយ” បន្ទាប់ពីការវាយប្រហារសងសឹក ជាបន្តបន្ទាប់ដែលធ្វើឡើងដោយទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា ប្រធានាធិបតីរុស្ស៊ីកំពុង […]

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់សារព័ត៌មាន Fox News ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមអនុវត្ត “សម្ពាធអតិបរមា” លើប្រទេសរុស្ស៊ី ប្រសិនបើកិច្ចចរចាសន្តិភាព អ៊ុយក្រែនបរាជ័យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Bruce បានប្រាប់បណ្តាញ នៅក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះដោយ Fox and Friends កាលពីថ្ងៃចន្ទថា ការអត់ធ្មត់របស់ប្រធានាធិបតីអាមេរិក បាន “ថមថយ” ហើយថា លោកបានសម្តែងការខកចិត្តនៅក្នុងការបង្ហោះថ្មីៗនៅលើ Truth Social ។
កាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន “ឆ្កួតហើយ” បន្ទាប់ពីការវាយប្រហារសងសឹក ជាបន្តបន្ទាប់ដែលធ្វើឡើងដោយទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា ប្រធានាធិបតីរុស្ស៊ីកំពុង “លេងជាមួយភ្លើង” ។ ផ្ទុយទៅវិញទីក្រុងមូស្គូបានលើកឡើងថា លោក Trump ប្រហែលជាមិនមានព័ត៌មានច្បាស់លាស់ អំពីការវាយប្រហារដ៏ធំរបស់អ៊ុយក្រែន ប្រឆាំងនឹងជនស៊ីវិលរុស្ស៊ីនោះទេ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង 2,300 គ្រឿង សំដៅទៅលើទីក្រុងនានារបស់រុស្ស៊ី រួមទាំងរាប់រយគ្រឿងដែលបានហោះឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា