ក្រុមបាល់ទឹកកម្ពុជា ចាញ់ សិង្ហបុរី ១៥-១២ ប៉ុន្តែបង្ហាញពីភាពរីកចម្រើនលើការហ្វឹកហាត់
ក្រុមកីឡាបាល់ទឹកជម្រើសជាតិកម្ពុជា ចាញ់ សិង្ហបុរី ១៥-១២ ក្នុងជំនួបមិត្តភាព The post ក្រុមបាល់ទឹកកម្ពុជា ចាញ់ សិង្ហបុរី ១៥-១២ ប៉ុន្តែបង្ហាញពីភាពរីកចម្រើនលើការហ្វឹកហាត់ appeared first on Kampuchea Thmey Daily.

ក្រុមកីឡាបាល់ទឹកជម្រើសជាតិកម្ពុជា ចាញ់ សិង្ហបុរី ១៥-១២ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅអាងទឹក នៃពហុកីឡដ្ឋានជាតិ។

ទិដ្ឋភាពប្រកួត (រូបភាពផេកសហព័ន្ធ)
អគ្គលេខាធិការសហព័ន្ធលោក ហែល គិរី បានឲ្យដឹងថា ប្រទេសសិង្ហបុរីនេះហើយដែលជាម្ចាស់មេដាយមាស កាលពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជាកន្លងទៅ។ រំលឹកកាលស៊ីហ្គេមនៅកម្ពុជាពេលនោះគឺសិង្ហបុរី យកឈ្នះលើកម្ពុជាជាច្រើនគ្រាប់ក្នុងប្រភេទកីឡាបាល់ទឹកនេះ។

ទិដ្ឋភាពប្រកួត (រូបភាពផេកសហព័ន្ធ)
លោក ហែម គិរី បន្ថែមទៀតថា លទ្ធផលចាញ់-ឈ្នះ គ្នាលើកនេះគឺមិនអាក្រក់សម្រាប់ក្រុមកម្ពុជានោះទេចំនួនពិន្ទុប្រដំប្រសងគ្នា វាខុសពីការប្រកួតគ្នានៅស៊ីហ្គេមលើកមុន។ យ៉ាងណាលោកឃើញពីភាពរីកចម្រើនរបស់ក្រុមបាល់ទឹកកម្ពុជាតាមរយៈការខំប្រឹងប្រែងហ្វឹកហាត់កន្លងទៅដោយចាញ់ក្រុមខ្លាំងសិង្ហបុរីមិនច្រើនដូចមុន។

ទិដ្ឋភាពប្រកួត (រូបភាពផេកសហព័ន្ធ)
អគ្គលេខាធិការខាងលើបន្ថែមទៀតថា បាល់ទឹកនេះជាកីឡាថ្មីសម្រាប់កម្ពុជា ដូច្នេះកីឡាករទើបតែបានហ្វឹកហាត់រយៈពេលប៉ុន្មានឆ្នាំនោះទេ។ បើទោះជាថ្មីមែនតែក្រុមកម្ពុជាបង្ហាញពីភាពរីកចម្រើនខ្លាំងលើសមត្ថភាពប្រកួតហើយពិសេសនោះគឺឆន្ទៈខ្ពស់លើការប្រកួត និងប្រកួតដោយការខំប្រឹងអស់ពីសមត្ថភាព។
បញ្ជាក់ដែរថា ការប្រកួតបាល់ទឹកមិត្តភាពអន្តរជាតិរវាងកម្ពុជា និងសិង្ហបុរី នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងអាងទឹកពហុកីឡដ្ឋានជាតិ៕






ទិដ្ឋភាពប្រកួត (រូបភាពផេកសហព័ន្ធ)
អត្ថបទដោយ៖ នួន ស៊ីណា
The post ក្រុមបាល់ទឹកកម្ពុជា ចាញ់ សិង្ហបុរី ១៥-១២ ប៉ុន្តែបង្ហាញពីភាពរីកចម្រើនលើការហ្វឹកហាត់ appeared first on Kampuchea Thmey Daily.