កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​

វិធានការគន្លឹះទី២ បង្ករលក្ខណៈងាយស្រួល ដល់ការសម្រេចចិត្ត និងការរៀបចំដំណើរទេស​ចរណ៍​មកខេត្តសៀមរាប... The post កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​ appeared first on Kampuchea Thmey Daily.

កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​

រាជរដ្ឋាភិបាលកម្ពុជាបានម្រេចដាក់ឱ្យអនុវត្តនូវ «វិធានការគន្លឹះអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២៥» ចំនួន ៧ សំដៅទាក់ទាញកំណើន​ភ្ញៀវ​ទេសចរ​​មកខេត្ត​សៀមរាប កាន់តែច្រើន​បន្ថែម​​ទៀត។

វិធានការគន្លឹះទី១ ការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិឱ្យមកទស្សនា​ខេត្ត​សៀមរាប ដោយលើកកម្ពស់ខេត្តសៀមរាបជាគោលដៅទេសចរណ៍វប្បធ៌ម និងធម្មជាតិ តាមរយៈ​ការរៀបចំការប្រកួតប្រជែងថតរូបទេសចរណ៍ឆ្នើមក្នុងព្រឹត្តិការណ៍សំខាន់ៗ។

វិធានការគន្លឹះទី២ បង្ករលក្ខណៈងាយស្រួល ដល់ការសម្រេចចិត្ត និងការរៀបចំដំណើរទេស​ចរណ៍​មកខេត្តសៀមរាប ដោយពង្រឹងការផ្ដល់ព័ត៌មានគោលដៅទេសចរណ៍​ខេត្តសៀមរាបដល់​ភ្ញៀវ​ទេស​ចរបរទេស តាមរយៈការបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើការកក់ តាមរយៈថ្នាល​អន​ឡាញ ការីទេសចរណ៍ជាដើម។

វិធានការគន្លឹះទី៣បង្ករលក្ខណៈងាយស្រួល​ក្នុងការមកដល់ភ្ញៀវទេសចរនៅតាម​ច្រកទ្វារអន្តរ​ជាតិ​ ដូចជានៅក្នុងអាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

វិធានការគន្លឹះទី៤ សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាប ស្រតាមទិសស្លោក សៀមរាប៖​ តារារះទិសឧត្តរ

វិធានការគន្លឹះទី៥ ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ

វិធានការគន្លឹះទី៦ ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកទស្សនាខេត្តសៀមរាប

វិធានការគន្លឹះទី៧ បង្កើនភាពទាក់ទាញភ្ញៀវទេសចរបរទេសផ្ទៃក្នុង។

យោងតាមគ្រឹះស្ថានអង្គរ មានភ្ញៀវទេសចរបរទេសជិត ៤០ ម៉ឺននាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ដែលធ្វើឱ្យកម្ពុជារកចំណូលបាន​​​ប្រមាណជាង ១៨ លានដុល្លារ កើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង​ ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំ​ពីភាពល្អប្រសើរនៃលំហូរទេសចរណ៍​ទាំង​ក្នុង​តំបន់ និងសកលលោក ក្នុងនោះមានភ្ញៀវទេស​ចរឥណ្ឌូនេស៊ីជាង ៤ ម៉ឺននាក់ កើន៧%។

ក្នុងចំណោមភ្ញៀវទេសចរជាង ១,៨៣ លាននាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួនជាង ៥០,១៦ ម៉ឺននាក់ កើន ១៩,៥% វៀតណាមជាង ៣០,៤៦ ម៉ឺននាក់ កើន ១,៨% និងចិនជាង ២៨,៦១% កើន ៥០,៦%។

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​ appeared first on Kampuchea Thmey Daily.