ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

អង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានរកឃើញប្រភេទគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) The post ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ appeared first on Kampuchea Thmey Daily.

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

រតនគិរី ៖ អង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានរកឃើញប្រភេទគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២ គ្រាប់បែក ហេីយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ ត្រូវបានអ្នកឯកទេសកម្ទេចចោល ។

ការកម្ទេចចោលនេះ ក្រោយពីបានរកឃើញក្នុងរណ្តៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ហើយគ្រាប់បែកខាងលើនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។

សូមជម្រាបថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរងការទម្លាក់គ្រាប់បែកចង្កោមចំនួនជិត៣០លានគ្រាប់បែក ប្រេីពេលជាង១០ឆ្នាំ ក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០.០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានឱ្យដឹងថា គ្រាប់បែកចង្កោមដែលនៅសេសសល់ ត្រូវបានក្រុមអ្នកជំនាញដោះនិងបន្សាប នៅនឹងកន្លែងតែម្តង ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូនឡេីយ ដូចនេះមានតែវិធានការកម្ទេចចោលនៅហ្នឹងកន្លែង៕

The post ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ appeared first on Kampuchea Thmey Daily.