លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ 

តារាសម្តែងលោក អ៉ឹម ជីវ៉ា បានចេញមុខស្នើដល់សិល្បករសិល្បការិនីរបស់ខ្មែរ ត្រូវមានឆន្ទៈមុនគេក្នុងការចុះជួយនិងបំផុសលើកទឹកចិត្ត The post លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ  appeared first on Kampuchea Thmey Daily.

លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ 

តារាសម្តែងលោក អ៉ឹម ជីវ៉ា បានចេញមុខស្នើដល់សិល្បករសិល្បការិនីរបស់ខ្មែរ ត្រូវមានឆន្ទៈមុនគេក្នុងការចុះជួយនិងបំផុសលើកទឹកចិត្តដល់កងទ័ពជួរមុខតាមរយ:ការចុះសួរសុខទុក្ខ ឬឧបត្ថម្ភជាស្បៀងអាហារជាដើម។

ជាការពិត ខណ:ដែលបញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ កំពុងមានការប្រឈមគ្នា​នោះ នៅ​លើ​បណ្តាញ​សង្គមគេ​សង្កេត​ឃើញ​មាន​អ្នកសិល្ប:មួយចំនួនបាន​ចេញ​មុខ​ជួយ​ជ្រោមជ្រែងនិងផ្តល់​កម្លាំងចិត្តព្រមទាំងចូលរួមបរិច្ចាគថវិការស្បៀងអាហារជាដើម ដើម្បី​ជា​ការ​លើកទឹកចិត្ត​ទៅ​ដល់​កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​នៅ​ព្រំដែន​ដែល​កំពុងប្រឈមមុខដាក់គ្នាជាមួយទាហានថៃ។

ងាកមកចាប់អារម្មណ៍តារាសម្តែងលោក អ៉ឹម ជីវ៉ា ក៏បានបំផុសផងដែរ ជុំវិញរឿងរ៉ាវនេះ ដោយសារលោកយល់ថាការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួរមុខគឺរឿងល្អបំផុត ព្រោះឥទ្ធិពលអ្នកសិល្បៈមានកម្លាំងខ្លាំងជាងប្រជាពលរដ្ឋធម្មតា។ចំណែកអ្នកល្បីកុំសំងំកើបលុយបើមិនបានទៅផ្ទាល់គួធ្វើអ្វីដែលអាចធ្វើបាន។

តួយ៉ាងថ្មីៗនេះលោក អ៉ឹម ជីវ៉ា បានធ្វើដំណើរទៅសួរសុខទុក្ខនិងលើកទឹកចិត្តកងទ័រជួរមុខផងដែរ។ លោកបញ្ជាក់ថាខ្ញុំមកលើកទឹកចិត្តបងៗកងទ័ពជួមុខនៅតំបន់ប្រាសាទព្រះវិហារការជូនរបស់របរ និងអំណោយបន្តិចបន្តូចទៅពួកគាត់មិនមែនជាការមើលងាយឡើយ តែជាការលើកទឹកចិត្តនិងគោរពដឹងគុណពួកគាត់ ដែលបានលះបង់ ដើម្បីជាតិមាតុភូមិ ការពារបូរណភាពដែនដីខ្មែរ។

តារាសម្តែងរូបនេះបន្ថែមថា ពួកគាត់មកទទួលពីពូកយើងគឺគាត់ទទួលដោយសប្បាយរីករាយក្នុងនាមជាបងប្អូនខ្មែររួមជាតិតែមួយដែលតែងតែនៅក្បែគ្នាមិនបោះបង់គ្នា។ តាមរយ:សកម្មភាពនេះ ក៏ត្រូវបានមហាជនជាច្រើនបានកោតសរសើរនិងគាំទ្រផងដែរ៕ ចាន់រ៉ា

The post លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ  appeared first on Kampuchea Thmey Daily.